លេខ​២ ពិភពលោក Djokovic បំបាក់ Simon ដើម្បី​ឈាន​ចូល​ជុំ​ទី​៣ Monte Carlo

124
កីឡាករ Novak Djokovic

តេន្នីស៖ អតិតលេខ១ របស់ពិភពលោក Novak Djokovic បានត្រឡប់វាយបកយកជ័យជំនះទៅលើកីឡាករបារាំង Gilles Simon ក្នុងជុំទី២ នៃពានរង្វាន់ Monte Carlo Masters កាលថ្ងៃអង្គារម្សិលមិញ។

កីឡាករបែលហ្សិក David Goffin
កីឡាករបែលហ្សិក David Goffin

បច្ចុប្បន្នលេខ២ ពិភពលោកសញ្ជាតិសៀកប៊ីរូបនេះបានប្រឹងប្រែងជាខ្លាំង ដើម្បីជំនះក្នុងរដូវកាល២០១៧ នេះក្រោយជួបរបួសនឹងទំរងលេងធ្លាក់ចុះនាពេលកន្លងមក។ Djokovic បានយកឈ្នះក្នុងសិតដំបូងជាមួយលទ្ធផលពិន្ទុ 6-3 មុនពេលដែលកីឡាករបារាំង Gilles Simon បានសងមួយសិតតាមស្មើ 1-1 ដោយពិន្ទុដូចគ្នា 3-6 ហើយទាំងពីរអ្នកក៏បានឈានដល់សិតកាត់សេចក្ដីសិតទី៣ ក្នុងនោះគឺកីឡាករសៀកប៊ី Djokovic យកឈ្នះដ៏តានតឹងជាមួយពិន្ទុ 7-5 នឹងចំណាយពេលដល់ទៅ ២ម៉ោងនឹង ៣៣នាទីឯណោះដើម្បីសម្រេចរកអ្នកឈ្នះចាញ់ឃើញ។
ឆ្លងតាមរយៈជ័យជំនះនេះគឺ Djokovic នឹងឡើងទៅជុំទី៣ ជួបជាមួយអ្នកឈ្នះរវាងកីឡាករ Carreno-Busta និង Khachanov ដែលត្រូវជួបគ្នានៅរសៀលថ្ងៃពុធនេះ។ ចំណែកលទ្ធផលនៅជុំទី២ គូផ្សេងទៀត៖
10-David Goffin (Belgium) beat Nicolas Almagro (Spain)
16-Pablo Cuevas (Uruguay) beat Joao Sousa (Portugal)
Adrian Mannarino (France) beat 7-Jo-Wilfried Tsonga (France)
ដោយ៖ ទឹម សុវណ្ណារិទ្ធ