មន្ត្រី​បក្ស​កាន់អំណាច​ចាត់​ទុក​មេធាវី​របស់​លោក ​មា​ច សុវណ្ណារ៉ា​ មិន​ដឹង​ខ្យល់​អី ​ខណៈ​តុលាការ​អាមេរិក​ទម្លាក់​ការចោទប្រកាន់​លោក ​ហ៊ុន ម៉ា​ណែ​ត

173

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានចាត់ទុកមេធាវី របស់លោក មាច សុវណ្ណារ៉ា ថាមិនដឹងខ្យល់អ្វីទាល់តែសោះ ខណៈតុលាការរដ្ឋកាលីហ្វូញ៉ា របស់អាមេរិកទម្លាក់ការចោទប្រកាន់លោក ហ៊ុន ម៉ាណែត ដែលជានាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទកាលពីកន្លងទៅថ្មីៗ។

កាលពីខែមេសា ឆ្នាំ២០១៦កន្លងទៅ លោក មាច សុវណ្ណារ៉ា សមាជិកគណបក្សជំទាស់បច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារព្រៃស បានដាក់ពាក្យបណ្តឹងប្តឹងលោក ហ៊ុន ម៉ាណែត នាយរងសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទទៅតុលាការអាមេរិក ពីបទ ពីការធ្វើទារុណកម្ម អំពើភេរវកម្មនិងការទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរជាដើម។ តែយ៉ាងណាក្តីពាក្យបណ្តឹងនេះ ត្រូវបានតុលាការ អាមេរិកទម្លាក់ចោលការចោទប្រកាន់ដោយគេ អះអាងថាខ្លួនមិនមានយុត្តាធិការ លើពាក្យបណ្តឹងនេះនោះឡើយ។

ថ្លែងតាមរយៈសាអេឡិចត្រូនិច្ច (តេលេក្រាម) ឯកឧត្តម សុខ ឥសាន បានលើកឡើងថា វាគួរឲ្យខ្មាសអៀនយ៉ាងខ្លាំង ចំពោះដើមបណ្តឹង ដែលធ្វើទៅដោយមិនដឹងខ្យល់អ្វីនោះ។

ឯកឧត្តម បានសង្កត់ធ្ងន់ថា«ម៉េចទៅដើម្បីបណ្ដឹងខ្មាសគេទេ បន្ទាប់ពីតុលាការរដ្ឋកាលីហ្វ័រញ៉ា នៃសហរដ្ឋអាមេរិក បានទាត់ចោលពាក្យបណ្តឹងរបស់គ្រួសារលោក មាច សុវណ្ណារ៉ា ចោទប្រកាន់មកលើឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលចោទប្រកាន់ថា អង្គរក្សរបស់ឯកឧត្តម បានប្រព្រឹត្តអំពើហិង្សាលើមន្ត្រីតុលាការនៅភោជនីយដ្ឋានព្រះច័ន្ទពេញវង់ នៅតំបន់ឡុងប៊ីចកាលពីឆ្នាំទៅ។

ឯកឧត្តម សុខ ឥសាន បានបន្តទៀតថា តុលាការបានទាត់ចោលពាក្យបណ្តឹង និងសម្រេចមិនចាត់ការតាមបណ្តឹង ដោយថាតុលាការមិនមានយុត្តាធិការក្នុងការចាត់នីតិវិធី។នេះ បានសមមុខដើមបណ្តឹង និងមេធាវី ដែលមិនដឹងខ្យល់ផ្លូវច្បាប់ក្នុងរឿងក្តីនេះ។គួរឲ្យខ្មាសអៀនណាស់ ដើមបណ្តឹងដែលមិនដឹងខ្យល់អ្វីនោះ៕