អភិបាលខេត្ត​កណ្តាល​អំពាវនាវ​ដល់​ពលរដ្ឋ​ខេត្ត​ បន្ត​រក្សា​ការពារ​នូវ​សុខសន្តិភាព

158

កណ្ដាល ៖ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឯកឧត្តម ម៉ៅ ភិរុណ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋនៅខេត្តនេះ ទាំងអស់ត្រូវចូលរួមការពារថែរក្សានូវសន្តិភាពពីព្រោះថា សន្តិភាពនេះ ហើយធ្វើឲ្យប្រជាជន និងប្រទេសជាតិមាតុភូមិទាំងមូលមានការរីកចំរើនខ្លាំង។

ការអំពាវនាវរបស់អភិបាលខេត្តរូបនេះ គឺបានធ្វើឡើងនាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ នៅវត្តសំរោងធំ ភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្នុងពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ៥ ភូមិ គឺ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ឃុំសំរោងធំ ស្រុកកៀនស្វាយប្រមាណជាងមួយពាន់នាក់។

ឯកឧត្តម អភិបាលខេត្តបានលើកឡើងថាសន្តិភាពគឺជាកត្តាចាំបាច់បំផុតសម្រាប់ប្រទេសជាតិដោយ ខ្វះមិនបានឡើយ ដូច្នេះ បងប្អូនប្រជាពលរដ្ឋត្រូវចូលរួមក្នុងការថែរក្សានូវសន្តិភាពទោះបង់ក្នុងតម្លៃណាក៏ដោយ ក្នុងនោះត្រូវចូលរួមក្នុងការថែរក្សាស្ថេរភាពនយោបាយ, ស្ថេរភាពសេដ្ឋកិច្ច, ស្ថេរភាពខាងសន្តិសុខ។

ឯកឧត្តម ម៉ៅ ភិរុណ ក៏បានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីគោលនយោបាយសំខាន់ៗសម្រាប់អភិវឌ្ឍឃុំសង្កាត់ឆ្នាំ ២០១៧២០២២ របស់គណបក្សប្រជាជនកម្ពុជាផងដែរ។ខណៈនោះដែរឯកឧត្តម អភិបាលខេត្តក៏បានស្នើឲ្យអាជ្ញាធរស្រុក និងសមត្ថកិច្ចពាក់ព័ន្ធត្រូវចុះសិក្សាប្រមូលទិន្នន័យ អោយបានច្បាស់អំពីប្រជាពលរដ្ឋដែលកំពុងមានទំនាស់ជាមួយក្រុមហ៊ុនសុវណ្ណភូមិ លើផ្ទៃដី ៨៥០ ស្ថិតនៅភូមិសំរោងក្អែលឃុំសំរោងធំស្រុកកៀនស្វាយផងដែរ ហើយជាមួយគ្នានោះឯកឧត្តម ក៏បានណែនាំក្រុមការងារបច្ចេកទេសត្រូវពន្លឿនការសិក្សាអំពីផ្លូវនានានៅក្នុងឃុំដើម្បីឲ្យ រដ្ឋបាលខេត្តមានវិធានការណ៍ដោះស្រាយបានយ៉ាងឆាប់ផងដែរ។

សូមរំលឹកថា នៅក្នុងពិធីសំណេះសំណាលនោះក៏មានការចូលរួមពីសំណាក់ ឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងរដ្ឋលេខាក្រសួងយុត្តិធម៌ និងជាប្រធានគណៈពង្រឹងមូលដ្ឋានឃុំសំរោងធំ និងឃុំគគីរធំនិងសមាជិកសមាជិកគណបក្សប្រជាជននៅខេត្តនេះជាច្រើនរូបទៀតផងដែរ៕

mov phirun mov phirun2 mov phirun3