គិត​ពី​ឆ្នាំ​២០០១ ​ដល់​ឆ្នាំ​២០១៧​ ចិន​បាន​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​កិច្ច​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កម្ពុជា ​ប្រមាណ​៤​ពាន់​លាន​ដុល្លារ

145

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បានឲ្យដឹងថា គិតចាប់ពីឆ្នាំ២០០១ ដល់ខែមីនា ឆ្នាំ២០១៧នេះ រដ្ឋាភិបាលចិន បានផ្តល់ហិរញ្ញប្បទាន ឥតសំណង ឥណទានឥតការប្រាក់ឥណទានជាប្រាក់យ័នចិន និងជាប្រាក់ដុល្លារសម្រាប់កិច្ចអភិវឌ្ឍហេដ្ឋា ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជាប្រមាណ ៤២៩៧ លានដុល្លារ មានអាមេរិក ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឲ្យដឹងដូចនេះ កាលពីថ្ងៃទី១៨ មេសា នៅចំពោះមុខ ឯកឧត្តម សុង ប៉ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជានៅក្នុងពិធីចុះហត្ថលេខាប្រគល់សាកលវិទ្យាល័យក្រចេះ ទៅឲ្យក្រសួងអប់រំយុវជន និងកីឡា គ្រប់គ្រង នាទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម បានបញ្ជាក់ទៀតថា តួលេខនៃទំហំទឹកប្រាក់នេះ បានបង្ហាញឲ្យឃើញថា សាធារណរដ្ឋប្រជាមានិតចិន នៅតែជាដៃគូអភិវឌ្ឍនាំមុខគេមួយក្នុងការផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានដល់កម្ពុជា។បន្ថែមពីលើនេះ មានជំនួយបច្ចេកទេសដ៏ច្រើនសន្ធឹកសន្ធាប់លើគ្រប់វិស័យ គ្រប់អង្គភាព និងស្ថាប័ន នៃរាជរដ្ឋាភិបាលកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន មានជំនឿថា ការបង្កើនកម្រិត នៃទំនាក់ទំនងរវាងប្រទេសទាំងពីរទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ពិតជាបាននិងកំពុង ធ្វើឲ្យកម្ពុជា ជាបន្តឈានទៅប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០៕