មនុស្ស​ជាង​ ៤០​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់ចរាចរណ៍​រថយន្តក្រុង​ធ្លាក់​ចូលទន្លេនៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា​

75

ឥណ្ឌា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃពុធថា រថយន្តក្រុងមួយគ្រឿងបានធ្លាក់ចុះពីលើភ្នំនៅរដ្ឋភាគខាងជើងហ៊ីម៉ាឆាល់ប្រទេសប្រទេសឥណ្ឌា និងបានក្រឡាប់ចូលទន្លេដោយបានសម្លាប់មនុស្សយ៉ាងហោច ៤៣នាក់។

Th3រថយន្តក្រុងមួយគ្រឿងនេះបានធ្វើដំណើរតាមផ្លូវចេញទីក្រុងវីកាស្នាហ្គា ទៅកាន់ទីក្រុងទីវនីស្ថិតនៅក្នុងខេត្តជិតខាងឧត្តខាន់ និងឧប្បត្តិហេតុនេះដែរបានកើតឡើងនៅតាមព្រំដែនខេត្តឧត្តខាន់-រដ្ឋហ៊ីម៉ាឆាស្ថិតនៅក្នុងទឹកដីរបស់រដ្ឋហ៊ីម៉ាឆាល់។ ក្រុមមន្ត្រីនគរបាលបាននិយាយថា សាកសពមនុស្ស ៤៣នាក់ត្រូវបានរកឃើញមកទល់នឹងពេលនេះ ខណៈដែលដំណើរការជួយសង្គ្រោះកំពុងបន្តស្វែងរកអ្នកបាត់ខ្លួន នៅទីកន្លែងកើតហេតុជិតទីក្រុងនឺវ៉ាចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីទីក្រុងស៊ីមឡាដែលជារដ្ឋធានីនៃរដ្ឋមួយនេះ។

Th4

មនុស្ស ២នាក់ប៉ុណ្ណោះដែលរស់រានក្នុងចំណោមមនុស្ស ៤៦នាក់នៅលើរថយន្ត។ សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យមនុស្សស្លាប់ បានក្លាយជារឿងធម្មតាទៅហើយនៅក្នុងប្រទេសឥណ្ឌា ជាកន្លែងដែលស្តង់ដារបើកបរនៅអន់ខ្សោយ ហើយផ្លូវ និងរថយន្តមានលក្ខណៈចាស់ទ្រុឌទ្រោម ប៉ុន្តែគ្រោះថ្នាក់កាលពីថ្ងៃពុធមានលក្ខណៈធ្ងន់ធ្ងរខុសពីធម្មតា៕
អត្ថបទ៖ សារ៉ាត់