Juventus ​បញ្ចប់​ក្តី​សង្ឃឹម​វាយ​បក​របស់ Barcelona នៅ Champions League ខណៈ Monaco ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​

334
Barcelona 0-0 Juventus

បាល់ទាត់៖ ការបរាជ័យនៅផ្ទះអ៊ីតាលីរបស់ Juventus ៣-០ សប្ដាហ៍មុន Barcelona មិនធ្វើអោយមានលើកទីពីរវិញបានទេ ក្នុងការវាយបកយកឈ្នះនៅក្នុងទឹកដីរបស់ខ្លួន ពោលគឺក្តីសង្ឃឹមនោះបានបញ្ចប់ក្រោយលទ្ធផល ០-០ យប់ម៉ិញ។

Barcelona 0-0 Juventus
Barcelona 0-0 Juventus

ការព្យាយាមរបស់ម្ចាស់ផ្ទះ Barcelona មិនដែលបោះបង់ឡើយ ខណៈការប្រកួតយប់ម៉ិញនេះ Barcelona មានឱកាសស៊ុត ១៩លើក តែចំគោលដៅតែមួយលើកប៉ុណ្ណោះដែលសង្គ្រោះបានដោយ Buffon ខណៈដែល Lionel Messi ស៊ុតបួនលើកខុសគោលដៅទាំងអស់។ ចំណែកឯការស៊ុតរបស់ Neymar, Iniesta និង Sergi Roberto ស៊ុតតែមិនសំរេច។ ចប់ការប្រកួតទៅ Juventus ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្រោយឈ្នះសរុបទាំងពីរជើង ៣-០។ បន្ទាប់ពីធ្លាក់ពី Champions League ហើយ Barcelona មានពេលសំរាកមិនច្រើនទេ ពោលគឺត្រូវជួបជាមួយ Real Madrid នៅ La Liga ទៀត។

Th16
AS Monaco 3-1 Borussia Dortmund

ងាកមកមួយគូទៀត AS Monaco ទទួលក្រុមអាល្លឺម៉ង់ Borussia Dortmund ក្រោយឈ្នះជើងទីមួយនៅទឹកដី អាល្លឺម៉ង់ ៣-២ ខណៈដែលពេលនោះរថយន្តដឹកកីឡាកររបស់ Dortmund ត្រូវបានវាយប្រហារ។ ចំណែកការប្រកួតនៅទឹកដី Monaco យប់ម៉ិញក៏មានការពន្យាពេល ៥នាទីដែរដោយការមកដល់យឺតរបស់ Dortmund ពោលគឺរថយន្តដឹកកីឡាកររបស់ Dortmund ត្រូវបានការពារយ៉ាងតឹងរ៉ឹង។ ការប្រកួតចាប់ផ្តើមបានតែ ៣នាទីកីឡាករវ័យក្មេងកំពុងរះ Mbappe Lottin បើកការនាំមុខអោយ Monaco មុនពេលដែល Lemar បញ្ជូនបាល់អោយ Radamel Falcao តែតបញ្ចូលទីគ្រាប់ទីពីរនាទីទី១៧។ ឈានចូលវគ្គទីពីរ Dortmund ក៏តាមបានមួយគ្រាប់វិញដោយ Marco Reus នាទីទី៤៨។ តែខ្វះដប់នាទីចប់ការប្រកួត Monaco បន្ថែមមួយគ្រាប់ទៀតដោយ Valére Germain ធ្វើអោយ Monaco ឈ្នះជើងទីពីរនេះ ៣-១ និងសរុបទាំងពីរជើង ៦-៣។

AS Monaco 3-1 Borussia Dortmund
AS Monaco 3-1 Borussia Dortmund

ក្រុមកំពុងនាំមុខគេនៅក្របខណ្ឌបារាំង Ligue 1, AS Monaco បានក្លាយជាក្រុមទីមួយនៅ Champions League ដែលជាក្រុមមកពីវគ្គជំរុះពីរជុំ និងមានដំណើរវែងឆ្ងាយមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
សរុបមកវិញបួនក្រុមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League រកឃើញអស់ហើយដែលក្រុមមកពីអេស្ប៉ាញពីរ Real Madrid និង Atletico Madrid ក្រុមអ៊ីតាលី Juventus និងក្រុមមកពីបារាំង AS Monaco។ ការចាប់ឆ្នោតបែងចែកគូប្រកួតនឹងធ្វើឡើងក្រោយចប់ក្របខណ្ឌ UEFA Europa League យប់នេះ៕
អត្ថបទ៖នាង សុភាវុធ