មនុស្ស ១១​នាក់​ស្លាប់ និង​​ ២០​នាក់​កំពុង​បាត់​ខ្លួន​ក្នុង​គ្រោះ​ធម្មជាតិ​បំណាក់​ដី​​នៅ​តាម​តំបន់​​ក្នុង​ប្រទេស​កូឡុំប៊ី

158

កូឡុំប៊ី៖ រដ្ឋាភិបាលកូឡុំប៊ីបាននិយាយកាលពីថ្ងៃពុធថា មនុស្ស ១១នាក់ស្លាប់ និង ២០នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានបំណាក់ដីមួយបានកើតឡើងនៅជិតទីក្រុងម៉ានីហ្សាល ហើយនេះក៏ជាគ្រោះបំណាក់ដីជាលើកទី២ ដែលបណ្ដាលឲ្យមនុស្សស្លាប់នៅក្នុងខែនេះផងដែរ។Th8 Th10ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានធ្វើឲ្យមានគ្រោះថ្នាក់ដល់អ្នករស់នៅតាមតំបន់ និងទីក្រុងក្នុងខេត្តជាច្រើន ហើយដែលនៅតាមទីកន្លែងទាំងនេះត្រូវបានគេធ្វើជំរំតង់កៅស៊ូ ដើម្បីស្នាក់នៅតាមចំណោតជម្រាលជើងភ្នំអង្គ ខណៈតាមតំបន់ទំនាបងាយទទួលរងនូវទឹកជំនន់ និងបំណាក់ដី។ បំណាក់ដីនៅទីក្រុងម៉ានីហ្សាលនៅខេត្តកាលដាស នាភាគខាងលិចទីក្រុងហ្កូបូតាកើតឡើងដូចគ្នានឹងបំណាក់ដីនៅតំបន់ម៉ូកូ និងពូទូម៉ាយ៉ូកាលពីដើមខែដែលសម្លាប់មនុស្សជាង ៣២០នាក់ និងរាប់ពាន់នាក់ត្រូវបានជម្លៀសចេញពីតំបន់ពួកគេរស់នៅផងដែរ៕

អត្ថបទ៖ រិទ្ធី