កីឡាករ​ក្រូ​អាត Durasek ប្រជែង​ឈ្នះ​ដំណាក់កាល​ទី​២ នៅ​កម្មវិធី Tour of Croatia

29

ប្រណាំងកង់៖ កីឡាករកី្តសង្ឃឹមរបស់ម្ចាស់ផ្ទះក្រូអាត Kristijan Durasek បានប្រឹងប្រែងជាខ្លាំង ដើម្បីយកឈ្នះសម្រាប់ការប្រកួតនៅក្នុងដំណាក់កាលទី២ នៃកម្មវិធី Tour of Croatia នៅថ្ងៃពុធម្សិលម៉ិញនេះ។

 
នៅដំណាក់កាលទី២ នេះមានប្រវែងផ្លូវ ១២៣គីឡូម៉ែត្រដោយចេញពី Trogir ឆ្ពោះទៅ Biokovo កីឡាករប្រណាំងឲ្យក្រុម UAD, Durasek ជាអ្នកមកដល់ទីព្រ័ត្រមុនគេដោយប្រើពេល ២ម៉ោង ៤៣នាទីនឹង ៣៨វិនាទី ខណៈដែលលេខ២ បានទៅកីឡាករពាក់ស្លាកលេខ៨៧ សញ្ជាតិអេស្ប៉ាញ Rosone Garcia Jaime ប្រើពេលដូចគ្នា និងកីឡាករអ៊ីតាលី Vincenzo Nibali លេខ៣ ប្រើពេលយឺតជាងចំនួន ០.៣វិនាទី។ ដូច្នេះក្រោយបញ្ចប់បាន ២ដំណាក់កាលនេះ កីឡាករដែលស្ថិតនៅលើតារាងជើងឯកគឺកីឡាករក្រូអាត Durasek ដែលមានពេល ៨ម៉ោង ៧នាទី នឹង ៤៧វិនាទីលឿនជាងគេដោយនាំមុខចំនួន ៤វិនាទីទៅលើកីឡាករអេស្ប៉ាញ Rosone Garcia Jaime នឹងលេខ ៣ Nibali ដេញពីក្រោយ ៩វិនាទីផងដែរ។ ដោយឡែកឯការប្រកួតនៅដំណាក់កាលទី៣ បន្ទាប់ថ្ងៃព្រហស្បតិ៍នេះមានចម្ងាយផ្លូវ ២៣៧គីឡូម៉ែត្រដែលជាផ្លូវរាបស្មើដែលចេញដំណើរពី Imotski ឆ្ពោះទៅកាន់តំបន់ Zadar ក្នុងប្រទេសក្រូអាត៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ