ជន​អន្តោប្រវេសន៍​​រាប់​រយ​នាក់​​​​បាន​ទៅ​ដល់​​កំពង់ផែ​កោះ​ស៊ីស៊ីលី​ប្រទេស​អ៊ីតាលី ក្រោយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​​នៅ​សមុទ្រ​មេឌីទែរ៉ាណេ

254

អ៊ីតាលី៖ អង្គការក្រៅរដ្ឋាភិបាល MOAS មានមូលដ្ឋានក្នុងប្រទេសកោះម៉ាល់តាបាននិយាយថា ជនអន្តោប្រវេសន៍រាប់រយនាក់បានមកដល់កំពង់ផែ Augusta នៃកោះស៊ីស៊ីលីកាលពីថ្ងៃពុធ ជាមួយសាកសពមនុស្ស ៧នាក់ បន្ទាប់ពីត្រូវបានជួយសង្គ្រោះនៅសមុទ្រមេឌីទែរ៉ាណេ។

Th7

 

ជនអន្តោប្រវេសន៍ចំនួន ៤៥៣នាក់បានចុះពីនាវា Phoenix នៅពេលព្រឹក បន្ទាប់ពីនៅលើនាវា ៧ថ្ងៃក្រោយការសង្គ្រោះ។ ភាគច្រើនជាស្ត្រី និងកុមារ និងមួយចំនួនជាស្ត្រីមានផ្ទៃពោះជិតគ្រប់ខែ។ ចំណែកសាកសពជនអន្តោប្រវេសន៍ ៧នាក់ត្រូវគេរកឃើញអណ្ដែតលើសមុទ្រ ខណៈក្រុមអ្នកសង្គ្រោះបានមកដល់កាលពីថ្ងៃសុក្រ១៤មេសាកន្លងទៅ ក្នុងចំណោមសាកសពទាំងនោះមានក្មេងប្រុសអាយុប្រហែល ៨ឆ្នាំម្នាក់។ ទីភ្នាក់ងារផ្ដល់ជំនួយរបស់អង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃអង្គារ ១៨ មេសាថា ជនអន្តោប្រវេសន៍ជិត ៩,០០០នាក់ភាគច្រើនជាជនជាតិអាហ្វ្រិក ត្រូវបានជួយសង្គ្រោះក្នុងសមុទ្រមេឌីទែរ៉ាណេកាលពីចុងសប្ដាហ៍កន្លងទៅ បន្ទាប់ពីដឹកជញ្ជូនដោយក្រុមរត់ពន្ធមនុស្សក្នុងប្រទេសលីប៊ី តាមទូកចាស់ៗសំដៅទៅកាន់ប្រទេសអ៊ីតាលី។

អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ (IOM) បាននិយាយថា ជនអន្តោប្រវេសន៍ប្រមាណជា ២០,០០០នាក់ត្រូវបានចាប់ខ្លួន ដោយក្រុមឧក្រិដ្ឋកម្មខិលខូចក្នុងមជ្ឈមណ្ឌលឃុំខ្លួន មិនទៀងទាត់នានាក្នុងប្រទេសលីប៊ី៕
អត្ថបទ៖ សុខមាន