Jose Mourinho ថា Rooney មាន​ឈ្មោះ​ក្នុង​ជំនួប​ជាមួយ Anderlecht ជើង​ទី​ពីរ តែ​ជា​កីឡាករ​បំរុង

154

បាល់ទាត់៖ ក្រុមបិសាចក្រហម Manchester United បានធ្វើការហ្វឹកហាត់ត្រៀមចុងក្រោយមុនការប្រកួតវគ្គ ៨ក្រុមចុងក្រោយជើងទីពីរ UEFA Europa League ជាមួយក្រុមភ្ញៀវប៊ែលហ្ស៊ិក Anderlecht ក្រោយស្មើគ្នាជើងទីមួយ ១-១ សប្ដាហ៍មុន។

Th21ជាមួយគ្នានោះដែរគ្រូបង្វឹក Jose Mourinho បានបញ្ជាក់ថា ខ្សែប្រយុទ្ធអង់គ្លេស Wayne Rooney នឹងមានឈ្មោះសំរាប់ការប្រកួតរាត្រីនេះ តែជាកីឡាករបំរុង។ រំលឹកថា Wayne Rooney មិនបានចូលលេងជិត ៣សប្ដាហ៍ហើយដោយសាររបួស តែគ្រូបង្វឹកព័រទូហ្កាល់រូបនេះថាប្រសិនបើ Rooney ជា ១០០% ហើយ បទពិសោធន៍របស់គេនឹងធ្វើអោយគេមានមុខនៅ ១១នាក់ដំបូង។ ក្រៅពីនេះអ្នកចាំទីដៃទីមួយរបស់ជំរើសជាតិអាហ្សង់ទីន Sergio Romero នឹងចាប់ផ្ដើម ១១នាក់ដំបូង។

និយាយពីក្តីរំពឹងមុនការប្រកួតយប់នេះលោក Jose Mourinho ជឿថា កូនក្រុមរបស់លោកនឹងធ្វើបានដោយយកឈ្នះ Anderlecht ឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Europa League និងបន្តក្តីសង្ឃឹមឈ្នះជើងឯក ដើម្បី បង្ហាញខ្លួននៅ UEFA Champions League រដូវកាលក្រោយ ទោះបីជាមិនអាចបញ្ចប់លំដាប់កំពូលទាំងបួននៅអង់គ្លេសក៏ដោយ៕
អត្ថបទ៖នាង សុភាវុធ