កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ដណ្ដើម​បាន​ទីក្រុង​​ម៉ាដាយ៉ា និង​​ទីក្រុង​​ប៊ូកេន​ដែល​គ្រប់​គ្រង​​ដោយ​ក្រុម​ឧទ្ទាម

214

ស៊ីរី៖ ក្រោយពេលមានការជម្លៀសក្រុមឧទ្ទាម និងក្រុមគ្រួសាររបស់ពួកគេទៅនោះទីក្រុងហ្សាបាដានី, ម៉ាដាយ៉ា និងទីក្រុងប៊ូកេន បានត្រឡប់ទៅស្ថិតក្រោមការគ្រប់គ្រងរបស់កងទ័ពស៊ីរីវិញកាលពីថ្ងៃពុធម្សិលមិញ។Th13នៅទីក្រុងម៉ាដាយ៉ា និងប៊ូកេនដែលនៅក្បែរគ្នានោះ មិនបានបង្ហាញឲ្យឃើញពីសញ្ញាបំផ្លិចបំផ្លាញភាគច្រើននោះឡើយ ខណៈហ្វូងមនុស្សបានដើរនៅតាមដងផ្លូវនានាគ្រប់កន្លែង។ ក្រុមអ្នករស់នៅតាមតំបន់និយាយថា ជីវភាពរស់នៅរបស់ពួកគេជួបការលំបាកខ្លាំងណាស់។ ចំណែកក្រុមឧទ្ទាមដែលនៅទីក្រុងហ្សាបាដានី ក្បែរទីក្រុងដាម៉ាសក៏ត្រូវបានជម្លៀសចេញ និងយល់ព្រមប្រគល់ទីក្រុងនេះឲ្យទៅកងទ័ពរដ្ឋាភិបាលវិញ។ ប្រភពពត៌មានរបស់រដ្ឋាភិបាលស៊ីរីបានរាយការណ៍ថា នៅតាមផ្នែកដែលមានការដោះស្រាយឲ្យមានការជម្លៀសខ្លួន ចេញគឺជាតំបន់មានការឡោមព័ន្ធដោយកងទ័ពស៊ីរី។

Th12

ស្ថិតនៅក្រោមដំណោះស្រាយរវាងក្រុមឧទ្ទាម និងរដ្ឋាភិបាលស៊ីរីនោះ ក្រុមបះបោរ និងគ្រួសាររបស់ពួកគេបានចាកចេញពីទីក្រុងហ្សាបាដានី និងក្រុងម៉ាដាយ៉ា ដែលនៅក្បែរក្រុងដាម៉ាសឆ្លងកាត់តំបន់មានក្រុមឧទ្ទាមត្រួតត្រា ហើយដែលនៅពេលនោះជនស៊ីវិល និងក្រុមអ្នកប្រយុទ្ធគាំទ្ររដ្ឋាភិបាល បានចេញមកពីភូមិនិកាយស៊ីអ៊ីតជាច្រើននៅក្បែរខេត្តអ៊ីតលីប ត្រូវបានគេដឹកជញ្ជូនតាមរថយន្តក្រុងទៅកាន់ខេត្តអាឡេប៉ូ ដែលគ្រប់គ្រងដោយកងទ័ពរដ្ឋាភិបាលស៊ីរី៕

អត្ថបទ៖ រិទ្ធី