Schalke ត្រៀមខ្លួន​រួចហើយ​ក្នុង​ការ​ស្វា​គម​ន៍​ក្រុម Ajax ជើង​ទី​២ នៅ Europa League

93

បាល់ទាត់៖ រយៈពេល ៦ថ្ងៃក្រោយដែលក្រុម Schalke 04 ប្រកួតចាញ់ក្រុម Ajax Amstedam 2-0 ក្នុងជើងទី១ វគ្គ ៨ក្រុមចុងក្រោយនោះ នៅរាត្រីថ្ងៃព្រហស្បតិ៍នេះនឹងត្រូវបើកកីឡដ្ឋាន Veltins-Arena ស្វាគមន៏ក្រុមហូឡង់មួយនេះ ដើម្បីសម្រេចរកក្រុមឡើងទៅ ៤ក្រុមចុងក្រោយ។Th22ក្រុម Schalke 04 មិនសូវប្រកបជោគជ័យប៉ុន្មានទេសម្រាប់ការប្រកួត ៥លើកចុងក្រោយ ពោលគឺប្រកួតចាញ់ ៣លើក ឈ្នះ ១ នឹងស្នើ ១ ចំណែកឯក្រុមមកពីហូឡង់ដែលជាជើងឯក Europa League 4 សម័យមួយនេះវិញយកឈ្នះ ៥ប្រកួតចុងក្រោយដោយមិនលំបាក ពិសេសគឺការឈ្នះ 5-1 លើក្រុម SC Heerenveen នៅលីហ្គក្នុងស្រុកចុងសប្តាហ៍កន្លងមក។ គ្រូបង្វឹក Schalke 04 លោក Markus Weinzierl បានថ្លែងថា ប្រាកដណាស់យើងត្រូវការរកដល់ទៅ ២គ្រាប់ដើម្បីយកស្មើជាមួយគូប្រកួត ប៉ុន្តែមិនមែនថាយើងគ្មានលទ្ធភាពយកឈ្នះនោះទេ លោកសន្យាថានឹងធ្វើអ្វីៗគ្រប់បែបយ៉ាង ដើម្បីទាមទារលទ្ធផលដ៏គាប់ប្រសើរសម្រាប់អ្នកគាំទ្រក្លឹបមួយនេះ។ ចំណែកឯខ្សែប្រយុទ្ធ Guido Burgstaller វិញបានប្រាប់ថា គេនឹងលេងដោយក្តីជឿជាក់ចែករំលែកបាល់ទាត់ ឲ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានជាមួយមិត្តរួមក្រុម៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ