រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​​និយាយ​ថា​ នាវា​ដឹក​យន្តហោះ​ចម្បាំង​របស់​អាមេរិក​នឹង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​តំបន់​ឧបទ្វីប​កូរ៉េ​​

337

អារ៉ាប៊ីសាអូឌីត៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Jim Mattis បាននិយាយកាលពីថ្ងៃពុធថា នាវាដឹកយន្តហោះចម្បាំងដំណើរការដោយថាមពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក USS Carl Vinson នឹងធ្វើដំណើរឆ្ពោះទៅកាន់តំបន់ឧទ្វីបកូរ៉េយ៉ាងពិតប្រាដក។Th24នៅពេលលោកប្រធានាធិបតី Donald Trump ប្រកាសក្ដែងៗកាលពីចុងសប្ដាហ៍មុនថា លោកបានបញ្ជូននាវាខ្នាតយក្សមួយគ្រឿងជាការព្រមានដល់ប្រទេសកូរ៉េខាងជើង, នាវាដឹកយន្តហោះដំណើរការដោយថាមពលនុយក្លេអ៊ែរ រួមទាំងនាវា Vinson នៅតែស្ថិតឆ្ងាយពីឧបទ្វីបកូរ៉េនៅឡើយ និងបានធ្វើដំណើរក្នុងទិសដៅផ្ទុយគ្នាឆ្ពោះទៅកាន់ប្រទេសអូស្ត្រាលី។ រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកដែលកំពុងបំពេញទស្សនកិច្ច ជាមួយមេដឹកនាំជាន់ខ្ពស់អារ៉ាប៊ីសាអូឌីតក្នុងទីក្រុងរីយ៉ាត ក៏បានវាយប្រហារដោយពាក្យសម្ដីផងដែរលើប្រទេសអ៊ីរ៉ង់ ដោយថ្លែងប្រាប់អ្នកសារព័ត៌មានថា ទីក្រុងតេអេរ៉ង់បានកំពុងបង្កភាពច្របូកច្របល់ក្នុងតំបន់ និងឥទ្ធិពលរបស់អ៊ីរ៉ង់ក្នុងជម្លោះប្រទេសយេមែន៕
អត្ថបទ៖ សុខមាន