ប្រកួត​ទី​៤០០ របស់ Nadal​ នៅ​តារាង​ដីឥដ្ឋ​ក្រហម​បាន​កក់​កៅអី​វគ្គ ១៦​នាក់​ចុងក្រោយ​ក្នុង​កម្ម​វិធី Monte Carlos Masters

137
កីឡាករ​អេ​ស្ប៉ា​ញ Rafael Nadal

តេន្នីស៖ កីឡាករអេស្ប៉ាញ Rafael Nadal បានចាប់ផ្ដើមបានយ៉ាងល្អក្នុងការស្វះស្វែងដើម្បីរកជើងឯក Monte Carlo Masters ជាលើកទី១០ របស់ខ្លួន ក្រោយយកឈ្នះការប្រកួតទៅលើកីឡាករចក្រភពអង់គ្លេស Kyle Edmund នៅជុំទី៣ ថ្ងៃពុធម្សិលម៉ិញនេះនៅប្រទេសបារាំង។

កីឡាករស្វីស Stanislas Wawrinka
កីឡាករស្វីស Stanislas Wawrinka

កីឡាករប៉ិនប្រសព្វដៃឆ្វេងរូបនេះបានយកឈ្នះក្នុងលទ្ធផល ២សិត១ ជាមួយពិន្ទុ 6-0, 5-7 នឹង 6-3 ទៅលើកីឡាករអង់គ្លេស Kyle Edmund ដែលបានចំណាយពេលជិត ២ម៉ោងដើម្បីរកអ្នកឡើងទៅជុំបន្តបាន ហើយបញ្ជាក់ថា នេះជាការប្រកួតលើកទី ៤០០ប្រកួតរបស់គេនៅលើតារាងដីឥដ្ឋក្រហម។ ចំណែកឯការប្រកួតមួយគូទៀតនេះគឺកីឡាករស្វីស Stanislas Wawrinka វិញបានយកឈ្នះទៅលើកីឡាករសាធារណៈរដ្ឋឆេក Jiri Vesely ដ៏តានតឹងដែរគឺ ២សិត១ ជាមួយនឹងពិន្ទុ 6-2, 4-6 នឹង 6-2 ផងដែរ៕

ដោយ៖ទឹម សុវណ្ណារិទ្ធ