គណៈ​អចិន្ត្រៃយ៍​ព្រឹទ្ធសភា កំណត់​បើក​សម័យប្រជុំ​ព្រឹទ្ធសភា​ព្រឹក​ថ្ងៃ​សុក្រ ទី​២១​មេសា​ស្អែក ដោយ​ដាក់​របៀបវារៈ​ចំនួន​២

89

ភ្នំពេញ៖ អង្គប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានាព្រឹកថ្ងៃទី២០ខែមេសា ដែលដឹកនាំដោយ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានកំណត់បើកសម័យប្រជុំព្រឹទ្ធសភាលើកទី១០នីតិកាលទី៣ នៅវេលាម៉ោង៨ព្រឹកថ្ងៃសុក្រទី២១ មេសាស្អែកដោយដាក់របៀបវារះចំនួន២ជូនសម័យប្រជុំពិភាក្សានិងអនុម័ត។ របៀបវារៈពីរនោះរួមមាន៖

សេចក្តីស្នើច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមន្ត្រីរាជការនៃក្រុមនីតិប្បញ្ញត្តិ។

សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយក្នុងចំណោមរដ្ឋាភិបាលនៃប្រទេសសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍និងសាធារណៈរដ្ឋកូរ៉េ៕