គណបក្ស​នៅ​អង់គ្លេស​ត្រៀមខ្លួន​ចុះ​យុទ្ធនាការ​បោះឆ្នោត​សកល​មុន​កាល​កំណត់​របស់​ខ្លួន​នា​ថ្ងៃ​ទី​៨ ​មិថុនា​ខាងមុខនេះ

156

អង់គ្លេស៖ គណបក្សសំខាន់ៗនៅក្នុងជួររដ្ឋាភិបាលអង់គ្លេសបានចូលរួមនៅក្នុងយុទ្ធនាការ សម្រាប់ការបោះឆ្នោតសកលមុនកាលកំណត់របស់ខ្លួននាថ្ងៃទី៨ មិថុនាខាងមុខនេះ។

F2សមាជិកសភានៅក្នុងរដ្ឋសភាអង់គ្លេសបានផ្តល់ការគាំទ្ររបស់ពួកគេកាលពីថ្ងៃពុធ ដល់ការអំពាវនាវរបស់លោកស្រីនាយករដ្ឋមន្ត្រី ថេរ៉ា សាម៉េ ឲ្យមានការបោះឆ្នោតសកលដ៏បន្ទាន់មួយនោះ។ សមាជិកសភាបានបោះឆ្នោត៥២២ទល់នឹង១៣សំឡេង ដើម្បីគាំទ្រការបោះឆ្នោតដែលលោកស្រី ថេរ៉ា សាម៉េ យល់ឃើញថា ជាអាណត្តិនៃយុទ្ធសាស្ត្ររបស់លោកស្រី សម្រាប់ឲ្យអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប។ ស្របពេលដែលវិធានការមិនត្រូវការចាំបាច់ឯកភាពពីសភាជាន់ខ្ពស់នោះ ដំណើរការនៃការរំលាយសភានាខែក្រោយឲ្យបានមុនការបោះឆ្នោតត្រូវការធ្វើឡើង។

សូមបញ្ជាក់ថា វានឹងក្លាយជាការបោះឆ្នោតសកលដ៏បន្ទាន់លើកទី៩ហើយ សម្រាប់អង់គ្លេសចាប់តាំងពីឆ្នាំ១៩២០មក។ លោក ចនស្ទី វិនសុន គឺជាសមាជិកសភាមួយរូបបាននិយាយថា អង់គ្លេសមានទម្លាប់នៃការបោះឆ្នោតឆាប់រហ័សបែបនេះយូរមកហើយ ដូច្នេះហើយវាគ្មានរឿងអ្វីខុសពីប្រក្រតីនោះទេ៕
អត្ថបទ៖ សារ៉ាត់