កង​ទ័ព​ស៊ីរី​បន្ត​វាយប្រហារ​​​តាម​អាកាស​​ទៅ​លើ​​ភាគ​ខាង​ជើង​ខេត្ត​ហាម៉ា​ដែល​គ្រប់​គ្រង​ដោយ​ក្រុម​​​ឧទ្ទាម

217

ស៊ីរី៖ រូបភាពវីដេអូដែលគេបានបង្ហាញនៅតាមប្រព័ន្ធអ៊ីនធឺណិតកាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញឲ្យឃើញពីមីស៊ីលឆ័ត្រយោងរបស់កងទ័ពស៊ីរី កំពុងធ្លាក់ទៅលើទីក្រុងអាល់ឡាតាមីណាស់ ដែលគ្រប់គ្រងដោយក្រុមឧទ្ទាមស្ថិតនៅភាគខាងជើងខេត្តហាម៉ា។

F11

ក្នុងរូបភាពវីដេអូត្រូវបានគេបញ្ជាក់បន្ថែមថា មីស៊ីលឆ័ត្រយោង ៤គ្រាប់ត្រូវបានយន្តហោះចម្បាំងទម្លាក់លើតំបន់មួយនេះ ដែលជាកន្លែងក្រុមឧទ្ទាមវាយដណ្ដើមកាន់កាប់បានកាលពីខែមុន។ យោងតាមរូបភាពនេះគេក៏បានបញ្ជាក់បន្ថែមថា មីស៊ីលមួយបានធ្លាក់ទៅលើផ្ទះរបស់ពលរដ្ឋរស់នៅ។ ការទម្លាក់គ្រាប់បែកមីស៊ីលនេះធ្វើឡើង ស្របពេលកងទ័ពស៊ីរីបានវាយប្រហាររុលទៅមុខទៅកាន់ភាគខាងជើងខេត្តហាម៉ា ដើម្បីពង្រីកទឹកដីនៅតាមបណ្ដោយផ្លូវយុទ្ធសាស្ត្ររវាងទីក្រុងដាម៉ាស និងទីក្រុងអាឡាប៉ូ។ បច្ចុប្បន្នកងទ័ពស៊ីរីបានដាក់គោលដៅទៅលើទីក្រុងម៉ូរ៉េក ជាកន្លែងចាំបាច់ស្ថិតនៅតាមបណ្ដោយផ្លូវហាយវេយ៉ាងសំខាន់ ដើម្បីបន្តវាយប្រហារទៅកាន់ភាគខាងលិចប្រទេសស៊ីរីបន្ថែមទៀត៕

អត្ថបទ៖ រិទ្ធី