កីឡាករ​អាហ្វ្រិក​ខាងត្បូង​ Brendan Grace នាំ​មុខ​គេ​ថ្ងៃ​ទី​១ ក្នុង​ការ​ប្រកួត​វាយ​កូន​ហ្គោល​ពានរង្វាន់ Valero Texas Open

31

ហ្គោល៖ កីឡាករមកពីអាហ្វ្រិកខាងត្បូង Brendan Grace កំពុងនាំមុខគេក្នុងការប្រកួតវាយហ្គោលពានរង្វាន់ Valero Texas Open ក្រោយមាន 1 stroke នាំមុខគេកាលថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះនៅរដ្ឋ Texas សហរដ្ឋអាមេរិក។

 
បើគិតនៅថ្ងៃទី១ នេះ Brendan Grace ធ្វើបានសរុបគឺ 6 under par 66 ល្អជាងគេ ពោលគឺល្អជាងកីឡាករ ៤រូបផ្សេងទៀតដែលធ្វើបាន 5 under par ដូចជាកីឡាករ John Huh លេខ១៩៩ កីឡាករ Stewart Cink លេខ២០៦ កីឡាករអូស្ត្រាលី Steven Alker លេខ៥៧៥ និងកីឡាករម្ចាស់ស្រុក Mackenzie Will លេខ៤៣៩ ពិភពលោកផងដែរ។ ដោយឡែកឯបេក្ខភាពម្ចាស់ការពារតំណែងជើងឯក Valero Texas Open ឆ្នាំទៅ Charley Hoffman វិញធ្វើមិនបានល្អទេដោយឈរនៅលេខ៥៥ រូមមានតែ 1 under par 71 តែប៉ុណ្ណោះ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ