សាលា​នគរបាល​ជាតិភូមិ​ភាគ​ទី​៤ ​បិទ​វគ្គ​បណ្តុះ​បណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល ​ឆ្នាំ​២០១៦

21

 

សៀមរាប ៖ សាលានគរបាលជាតិភូមិភាគ៤ កាលពីម្សិលម៉ិញ ថ្ងៃទី២០ ខែមេសា នេះ បានបញ្ចប់វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលលើកទី១ សម្រាប់ឆ្នាំ២០១៦។

ឧត្តមសេនីយ៍ត្រី សាយ រិទ្ធីសក្តិ នាយកសាលានគរបាលជាតិភូមិភាគ៤ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល៧៥ថ្ងៃ ចាប់ផ្តើមដំណើរការនៅថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី១៣ ខែមេសា នេះ។ សិស្សសាលានគរបាលជាតិភូមិភាគ៤ ចំនួន១៧៦នាក់ ក្នុងចំណោម១៨០នាក់ បានទទួលវិញ្ញាបនបត្រ។

លោកបានឲ្យដឹងដែរថា វគ្គបណ្តុះបណ្តាលលើកទី២ កម្រិតបឋមវិជ្ជាជីវៈនគរបាល ដើម្បីជ្រើសរើសឲ្យចូលបម្រើការងារក្នុងក្របខ័ណ្ឌនគរបាលជាតិ សម្រាប់ឆ្នាំ២០១៦ នឹងត្រូវបើកបន្ត នៅថ្ងៃទី២២ មេសា នេះ។

នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានរាជបណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យក្រសួងមហាផ្ទៃ ជ្រើសរើសមន្ត្រីនគរបាលជាតិក្របខ័ណ្ឌថ្មី តាមរយៈនៃការប្រឡងប្រជែង ដើម្បីបន្តវេនកម្លាំងនគរបាលជាតិ និងបំពេញបន្ថែមតាមតម្រូវការ នៃអង្គភាពប្រើប្រាស់កម្លាំងនគរបាលជាតិ ទាំងក្នុងក្របខ័ណ្ឌរដ្ឋបាលថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា ឆ្លងកាត់នៃវគ្គបណ្តុះបណ្តាលនេះ សិស្សនាយនគរបាល សិស្សនាយនគរបាលរង ដែលបានប្រែក្លាយពីជនស៊ីវិល ទៅជាមន្ត្រីនគរបាល ត្រូវមានលក្ខណៈសម្បត្តិសមស្រប ត្រូវតែជាមន្ត្រីនគរបាលជាតិ មានចំណេះដឹង អំពីវិជ្ជាជីវៈនគរបាលបឋម មានការយល់ដឹងអំពីតួនាទី ភារកិច្ច និងកាតព្វកិច្ចរបស់កងកម្លាំង ព្រមទាំងមានស្មារតីទទួលខុសត្រូវលើការងារ គោរពប្រតិបត្តិច្បាប់វិន័យ គោរពក្រមសីលធម៌ វិជ្ជាជីវៈ គោរពសិទ្ធិមនុស្ស និងត្រូវបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិដោយស្មោះត្រង់៕

polish sr1 polish sr3 polish sr2 polish sr