កាកបាទក្រហម​ខេត្តស្វាយរៀង ​អំពាវនាវ​ដល់​សាធារណជន​ បន្ត​ជួយ​ជាវ​សន្លឹកឆ្នោត​ ដើម្បី​ជួយ​ជន​ងាយ​រងគ្រោះ​

21

ស្វាយរៀង ៖ ថ្នាក់ដឹកនាំសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង បានអំពាវនាវដល់សាធារណជន បន្តជួយជាវសន្លឹកឆ្នោតផ្សងយកវត្ថុអនុស្សាវរីយ៍ ដើម្បីគាំទ្រជួយជនងាយរងគ្រោះដោយធម្មជាតិ។

លោកជំទាវ ហៅ ច័ន្ទសេរីទេពី ចៅ ភិរុណ តំណាងឲ្យសាខាកាកបាទក្រហមកម្ពុជា ខេត្តស្វាយរៀង ក្នុងពិធីចេញលទ្ធផលឆ្នោតអនុស្សាវរីយ៍លើកទី១៩ កាលពីម្សិលម៉ិញ ថ្ងៃទី២០ ខែមេសា នេះ បានថ្លែងថា សាខាកាកបាទក្រហមខេត្ត ត្រូវការថវិកាគាំទ្រលើវិស័យមនុស្សធម៌មួយនេះ។ ការចេញលទ្ធផលឆ្នោតលើកទី១៩ របស់សាខាកាកបាទក្រហមកម្ពុជានៅពេលនេះ ជាលើកទី១០ នៃការអនុវត្តន៍យុទ្ធសាស្ត្រកៀរគរ ប្រមូលផ្តុំ សម្ភារ ថវិកាដើម្បីជួយទ្រទ្រង់បម្រើឲ្យសកម្មភាពមនុស្សធម៌ ការធ្វើវិភាគទានតាមរយៈការជាវសន្លឹកឆ្នោត នឹងត្រូវរង្វាន់វត្ថុអនុស្សាវរីយ៍លើកទឹកចិត្តដល់អ្នកជាវ។

លោកជំទាវ បានបន្តថា ការចេញលទ្ធផលឆ្នោតផ្សងសំណាងវត្ថុអនុស្សាវរីយ៍ គឺធ្វើដោយសច្ចធម៌ យុត្តិធម៌ទៀងត្រង់ តាមរយៈការបង្ហាញលទ្ធផលដល់អ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន ធ្វើជាសាក្សីនៃការចេញលទ្ធផលជាក់ស្តែង ហើយរាល់រង្វាន់នឹងផ្តល់ជូននៅកន្លែងផ្ទាល់ ដោយមានគណៈកម្មការត្រួតពិនិត្យជាក់ស្តែង។ រង្វាន់មានច្រើន ឯរង្វាន់តូចធំនៅលើកទី១៩នេះ មានរថយន្តម៉ាក LEXSUS RX 300 មួយគ្រឿង ម៉ូតូ៣គ្រឿង និងរង្វាន់ផ្សេងៗជាច្រើនទៀត៕

red cross sv1