មន្ត្រី​គ្រប់​ឋានានុក្រម ត្រូវ​ធ្វើជា​ស្នូល​ដឹកនាំ​អភិវឌ្ឍន៍​ និង​ថែរក្សា​សន្តិសុខ​នៅ​គ្រប់​មូលដ្ឋាន​

218

ស្វាយរៀង ៖ ដើម្បីធានាដល់ការអភិវឌ្ឍន៍មូលដ្ឋាន និងរក្សាបាននូវស្ថិរភាព និងសន្តិសុខ មន្ត្រីគ្រប់ឋានានុក្រម ត្រូវធ្វើជាស្នូលក្នុងការដឹកនាំអភិវឌ្ឍន៍ ថែរក្សាសន្តិសុខ និងដោះស្រាយឆ្លើយតបរាល់សេវាបម្រើ និងសេវាតម្រូវការរបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។

ឯកឧត្តម តែម ម៉ឺន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំ ក្នុងពេលចុះសិក្សាស្វែងយល់ពីជីវភាព និងតម្រូវការនានារបស់ប្រជាពលរដ្ឋ ក្នុងឃុំមេ ស ថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង កាលពីម្សិលម៉ិញ ថ្ងៃទី២០ ខែមេសា នេះ បានបញ្ជាក់ថា ដើម្បីច្បាមបាននូវសមានចិត្តប្រជាពលរដ្ឋ ឲ្យបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ពិសេសគណបក្សប្រជាជនកម្ពុជា មន្ត្រីគ្រប់ឋានានុក្រម ត្រូវមានគុណធម៌បី គឺចំណេះដឹង ឆន្ទៈ និងសីលធម៌។ ហើយរាល់បញ្ហាប្រឈមនៅក្នុងមូលដ្ឋាន មន្ត្រីត្រូវហ៊ានគិត ហ៊ានទទួលដោះស្រាយ ឆ្លើយតបរាល់សេវា ដែលប្រជាពលរដ្ឋត្រូវការ។

ទាក់ទងទៅ នឹងសេវាបម្រើ និងជីវភាពប្រជាពលរដ្ឋនៅមូលដ្ឋាន ឯកឧត្តម តែម ម៉ឺន បានណែនាំដល់មន្ត្រីនៅមូលដ្ឋាន បន្តចុះសិក្សាស្វែងយល់ពីជីវភាពប្រជាពលរដ្ឋ តាមខ្នងផ្ទះ និងជំរឿនរាល់តម្រូវការ និងដោះស្រាយតាមគោលនយោបាយចែករំលែក ដើម្បីផ្តល់ជូនពួកគេទៅតាមលទ្ធភាព សំដៅបង្កើនស្ថិរភាពសុវត្ថិភាព សន្តិសុខស្បៀង ជូនប្រជាពលរដ្ឋ៕

ta meoun1 ta meoun2