Arsenal ត្រៀម​ជួប Manchester City ចុង​សប្ដាហ៍​​នេះ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ FA Cup

178

បាល់ទាត់៖ គ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Asene Wenger បាននិយាយអំពីការប្រកួតជាមួយ Man City នៅចុងសប្ដាហ៍នេះថាជាការប្រកួតមួយដ៏ពិសេសសម្រាប់ Arsenal ក្នុងពាន FA Cup វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

F24

វាជាឱកាសមួយដែលយើងត្រូវចាប់យកឲ្យបាន ហើយលោក Wenger នឹងដាក់កីឡាករសំខាន់ៗឲ្យចូលលេងជាពិសេស Jack Wilshere ដែលខ្ចីជើងពី Bournemouth រហូតដល់ចប់រដូវកាលនោះ ត្រូវបានកោះហៅឲ្យចូលមកហ្វឹកហាត់ ដើម្បីត្រៀមក្នុងជំនួបនេះក្រោយពីរូបគេជាពីរបួសជើងពេលជួយ Bournemouth ប្រកួតចាញ់ Spur ៤-០កាលពីសប្ដាហ៍មុន។ គួរបញ្ជាក់ថា គ្រូបង្វឹកសញ្ជាតិបារាំងវ័យ ៦៧ឆ្នាំរូបនេះ បានលើកឡើងអំពីអនាគតជាមួយក្លឹបក្រោយចប់រដូវកាលផងដែរ ដោយរូបលោកមិនហ៊ានសន្យាជាមួយកូនក្រុមទេថា អាចបន្តនៅជាមួយ Arsenal ឬក៏អត់ ព្រោះគ្រប់យ៉ាងស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ៕
អត្ថបទៈ ឈិត រតនា