រុស្ស៊ី​ធ្វើ​សម​យុទ្ធ​យោធា​​រយៈ​ពេល​ ៣​ថ្ងៃ​នៅ​​តំបន់​​គ្រីមៀរ​​ដែល​​​បញ្ចូល​ជា​ឧប​សម្ព័ន្ធ​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​ កន្លង​ទៅ​

340

គ្រីមៀរ៖ រុស្ស៊ីបានធ្វើសមយុទ្ធយ៉ាងធំមួយក្នុងនោះមានទាំងកងទ័ពអាកាស, កងទ័ពជើងទឹក និងកងទ័ពជើងគោកនៅតំបន់ឧបទ្វីបគ្រីមៀរ ដែលរុស្ស៊ីបានបញ្ចូលជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ ២០១៤កន្លងទៅនោះ។

F6

ការធ្វើសមយុទ្ធនេះមានរយៈពេល ៣ថ្ងៃក្នុងនោះមានទាំងកងនាវាបាញ់មីស៊ីលចំនួន ៤គ្រឿង, កងទ័ពថ្មើរជើងរាប់ពាន់នាក់, កងឯកភាពកាំភ្លើងធំ, កងរថក្រោះ និងកងយន្តហោះចម្បាំងចំនួន ១២គ្រឿងផងដែរ។ នេះគឺជាលើកទី២ ហើយក្នុងរយៈពេលមិនដល់ ២ខែផងដែលរុស្ស៊ីធ្វើសមយុទ្ធនៅតំបន់គ្រីមៀរនេះ។ រុស្ស៊ីបានបញ្ចូលតំបន់គ្រីមៀរជាឧបសម្ព័ន្ធរបស់ខ្លួនកាលពីឆ្នាំ២០១៤ ដែលធ្វើឲ្យសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបដាក់ទណ្ឌកម្មទៅលើរុស្ស៊ី និងធ្វើឲ្យធ្លាក់ចុះនូវទំនាក់ទំនងរវាងអឺរ៉ុបជាមួយវិមានក្រឹមឡាំង។

F7

ជាមួយនេះក្រុមប្រទេសលោកខាងលិចក៏បានថ្កោលទោស ដល់ការបញ្ចូលតំបន់គ្រីមៀរជាឧបសម្ព័ន្ធនេះដែរ។ ទីក្រុងមូស្គូនិយាយថា ពលរដ្ឋនៅតំបន់គ្រីមៀរភាគច្រើនលើសលប់ បានបោះឆ្នោតសម្រេចឲ្យតំបន់មួយនេះក្លាយជារបស់រុស្ស៊ីកាលពីឆ្នាំ២០១៤ ហើយការបោះឆ្នោតប្រជាមតិនេះមានបំណងចង់ការពារពួកគេ ឲ្យរួចផុតពីអ្វីដែលវិមានក្រឹមឡាំងអាចបោះបង់ពួកគេចោល នៅពេលដែលមានរដ្ឋប្រហារខុសច្បាប់មួយកើតឡើងនៅទីក្រុងគៀវប្រទេសអ៊ុយក្រែននោះ៕

អត្ថបទ៖ រិទ្ធី