គ្រូ​បង្វឹក Spurs, លោក Mauricio Pochettino៖ Chelsea នៅ​តែ​ជា​ក្រុម​មាន​ប្រៀប​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ FA Cup

132

បាល់ទាត់៖ គ្រូបង្វឹក Tottenham Hotspur លោក Mauricio Pochettino បាននិយាយដាក់ខ្លួនថា Chelsea នៅតែជាក្រុមមានប្រៀបឆ្លងផុតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ FA Cup ខណៈក្រុមទាំងពីរនឹងត្រូវជួបគ្នាស្អែកនេះនៅកីឡដ្ឋាន Wembley ទីក្រុងឡុងដ៍។

F22

ការលើកឡើងរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះហាក់ដូចជាដាក់ខ្លួនបន្តិចហើយ ខណៈដែល Spurs កំពុងមានទំរង់លេងអស្ចារ្យមួយរយៈចុងក្រោយនេះ ពោលគឺកាលពីប៉ុន្មានសប្ដាហ៍មុន Chelsea កំពូលតារាងដាច់លេខ២ Spurs នៅ Premier League ដល់ទៅ ១៣ពិន្ទុ តែមកដល់ពេលនេះមានគំលាតតែ ៤ពិន្ទុប៉ុណ្ណោះ ក្រោយពី Chelsea ចាញ់ Crystal Palace និង Manchester United ខណៈ Tottenham Hotspur ឈ្នះ ៧ប្រកួតជាប់គ្នា។ អតិតគ្រូបង្វឹក Espanyol និង Southampton លោក Mauricio Pochettino ស្ថិតក្នុងរដូវកាលទីបីហើយជាមួយ Spurs តែមិនទាន់សំរេចឈ្នះជើងឯកណាមួយឡើយ។

គិតមកពីចាប់ផ្ដើមរដូវកាលមុនរហូតមកដល់ពេលនេះ Spurs រកបាន ១៤១ពិន្ទុហើយ ១១ពិន្ទុច្រើនជាង Manchester City និង ១៦ពិន្ទុច្រើនជាង Chelsea។ ក្រុមទាំងពីរនឹងជួបគ្នាវេលាម៉ោង ២៣:១៥នាទីយប់ថ្ងៃសៅរ៍ចុងសប្ដាហ៍នេះនៅកីឡដ្ឋាន Wembley ខណៈដែលមួយគូទៀតនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនេះដែរ Arsenal ជួប Manchester City ថ្ងៃអាទិត្យ៕
អត្ថបទ៖នាង សុភាវុធ