លោក ​ត្រាំ ​លើក​ឡើង​ថា ​តួនាទី​របស់​អាមេរិក​ក្នុង​ប្រទេស​លី​ប៊ី​គឺ​កម្ចាត់​ក្រុម​រដ្ឋ​អ៊ីស្លាម​​តែ​មួយ​គត់​

297

អាមេរិក៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃព្រហស្បតិ៍បាននិយាយថា លោក មើលមិនឃើញពីតួនាទីផ្សេងទៀតរបស់អាមេរិកក្នុងប្រទេសលីប៊ី ក្រៅតែពីការកម្ចាត់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមនោះទេ។

F14

អំឡុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Paolo Gentiloni, លោក ដូណាល់ ត្រាំ បាននិយាយថា សហរដ្ឋអាមេរិកបច្ចុប្បន្ននេះមានតួនាទីគ្រប់គ្រាន់ និងគ្រប់ទីកន្លែងមិនមែនតែក្នុងប្រទេសលីប៊ីប៉ុណ្ណោះទេ។ លោកថា លោកពិតជាមើលឃើញច្បាស់ណាស់ពីតួនាទីក្នុងការកម្ចាត់ក្រុមរដ្ឋអ៊ីស្លាម ISIS។ គួររម្លឹកថា ប្រទេសលីប៊ីបានធ្លាក់ចូលក្នុងជម្លោះចង់ឈ្នះចង់ចាញ់មិនចប់ បន្ទាប់ពីអង្គការណាតូគាំទ្រក្រុមបះបោរដឹកនាំផ្ដួលរំលំមេដឹកនាំ ម៉ូអាម៉ា ហ្គាដាហ្វី ក្នុងឆ្នាំ២០១១។ ហើយរុស្ស៊ីទំនងជាគាំទ្រមេបញ្ជាការដ៏មានអំណាច Khalifa Haftar ដែលមានសម្ព័ន្ធមិត្តជាមួយរដ្ឋាភិបាលមានមូលដ្ឋានក្នុងទីក្រុង Bayda ភាគខាងកើត៕
អត្ថបទ៖ សុខមាន