Djokovic និង Nadal ឡើង​វគ្គ​បន្ត Monte Carlo Masters ខណៈ​ Wawrinka និង Murray ធ្លាក់​ត្រឹម​ជុំ​ទី៣​

149
កីឡាករ​ស៊ែ​បៀ Novak Djokovic

តេន្នីស៖ ជើងឯក Grand Slam, French Open កីឡាករស៊ែបៀ Novak Djokovic ត្រូវការបីសិតទំរាំឡើងវគ្គបន្តកម្មវិធី Monte Carlo Masters នៅពេលជួបកីឡាករអេស្ប៉ាញ Pablo Carreno Busta នៅជុំទីបី។

កីឡាករអេស្ប៉ាញ Rafael Nadal
កីឡាករអេស្ប៉ាញ Rafael Nadal

សិតទីមួយ Djokovic បានយកឈ្នះ ៦-២ តែសិតទីពីរ Carreno Busta វាយបកបានមួយសិតវិញ ៦-៤ មុនពេលដែលអតិតលេខមួយពិភពលោក Djokovic យកឈ្នះនៅសិតចុងក្រោយវិញ ៦-៤ ដើម្បីឡើងវគ្គបន្ត។ចំណែកកីឡាករអេស្ប៉ាញ Rafael Nadal ដែលមានជំនាញនៅលើតារាងដីក្រហមនោះក៏បានបន្តដំណើរឡើងជុំទី៤ ដែរ ក្រោយឈ្នះកីឡាករវ័យ ២០ឆ្នាំ Alexander Zverev ដែលជាថ្ងៃកំណើតរបស់គេជាមួយនឹងលទ្ធផល ២ សិត ០ មិនលំបាក ៦-១ និង ៦-១។

F31
កីឡាករស្វីស Stanislas Wawrinka
F28
កីឡាករលេខ១ ពិភពលោក Andy Murray

ជើងឯក French Open ៩សម័យរូបនេះបានយកឈ្នះការប្រកួតចំណាយពេលជាង ១ម៉ោង។ គូបន្តទៀតអតិតជើងឯក Australian Open, Stanislas Wawrinka បានធ្លាក់ចេញពីការប្រកួតហើយ ក្រោយបរាជ័យក្រោមថ្វីដៃកីឡាករអ៊ុយរូហ្កាយ Pablo Cuevas ៦-៤ និង ៦-៤ ខណៈដែលកីឡាករលេខ១ ពិភពលោក Andy Murray ឯណោះវិញក៏ធ្លាក់ចេញពីការប្រកួតដែរ ក្រោយចាញ់កីឡាករអេស្ប៉ាញ Albert Ramos ២-៦, ៦-២ និង ៧-៥៕
អត្ថបទ៖នាង សុភាវុធ