ក្រុម​រដ្ឋ​អ៊ីស្លាម​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការ​បាញ់​សម្លាប់​នគរបាល​បារាំង​ម្នាក់​នៅ​កណ្ដាល​ទីក្រុង​ប៉ារីស​

179

បារាំង៖ ទីភ្នាក់ងារសារព័ត៌មានអាម៉ាក របស់ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមបាននិយាយថា ក្រុមរដ្ឋអ៊ីស្លាមអះអាងទទួលខុសត្រូវ សម្រាប់ការវាយប្រហារនៅកណ្ដាលទីក្រុងប៉ារីសប្រទេសបារាំង កាលពីយប់ថ្ងៃព្រហស្បតិ៍ម្សិលមិញដែលបានសម្លាប់នគរបាលម្នាក់ និង ២នាក់ផ្សេងទៀតរងរបួសធ្ងន់។

F15

ប្រភពខាងលើអះអាងថា ខ្មាន់វាយប្រហារម្នាក់ក្នុងចំណោមទាហានរបស់ខ្លួនមានឈ្មោះថា Abu Yusuf al-Beljiki។ មនុស្សម្នាក់ដែលបានបាញ់ស្រោចលើនគរបាលនៅវិថី Champs-Elysees ដែលជាតំបន់សម្រាប់ដើរកម្សាន្តដ៏មានកិត្យានុភាពបំផុតលើពិភពលោក ត្រូវបាននគរបាលបាញ់សម្លាប់៕

អត្ថបទ៖ សុខមាន