កីឡាករ​​អ៊ីតាលី Nicola Ruffoni​ ឈ្នះ​ការ​ប្រណាំង​កង់​ដំណាក់​កាល​ទី​៣ Tour of Croatia នៅ​ប្រទេស​ក្រូ​អាត​

27

ប្រណាំងកង់៖ កីឡាករប្រណាំងកង់សញ្ជាតិអ៊ីតាលី Nocola Ruffoni ឈ្នះដំណាក់កាលទី៣ ក្នុងព្រឹត្តិការណ៍ប្រណាំងកង់ Tour of Croatia នៅប្រទេសក្រូអាតកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

F26

ការប្រណាំងលើប្រវែងផ្លូវវែងឆ្ងាយ ២៣៧គីឡូម៉ែត្រ Ruffoni បានឆ្លងកាត់ខ្សែទីព្រ័ត្រមុនគេក្នុងថេរវេលា ៥ម៉ោង ៥៥នាទី ២៦វិនាទី លេខ២ កីឡាករមិត្តរួមជាតិ Giacomo Nizzolo ហើយលេខ៣ ក៏ជាកីឡាករអ៊ីតាលីដែរ Riccardo Minali មកដល់ទីព្រ័ត្រខុសត្រូវគ្នាតែប៉ុន្មានវិនាទីតែប៉ុណ្ណោះ។ ឆ្លងកាត់ ៣ដំណាក់កាលកន្លងទៅ អ្នកនាំមុខរួមនៅតែជាកីឡាករអេស្ប៉ាញ Jaime Rosson Gacia ដែលមាន ១៤ម៉ោង ០៣នាទី ១៨វិនាទី នាំមុខអ្នកលេខ២ សញ្ជាតិអ៊ីតាលី Vicenzo Nibali៥វិនាទី។ ដំណាក់កាលទី៤ ថ្ងៃសុក្រនេះចេញពី Crikvenica ឆ្ពោះទៅ Umag ចម្ងាយ ១៧១គីឡូម៉ែត្រដែលស្ថិតនៅក្បែរឆ្នេរសមុទ្រដ៏ស្រស់ស្អាតក្នុងប្រទេសក្រូអាត៕
អត្ថបទៈ ឈិត រតនា