វិទ្យាស្ថាន​គណនេយ្យករ​និង​សវនកម្ម​ចំនួន​៣​បាន​ព្រមព្រៀង​ប្រលង​រួមគ្នា​ក្នុង​ពេល​តែមួយ​

235

ក្រុមប្រឹក្សាជាតិគណនេយ្យ វិទ្យាស្ថានគណនេយ្យករជំនាញនិងសវនកម្ម និងស្ថាប័នអេ.ស៊ី.ស៊ី អេនៃចក្រភពអង់គ្លេស បានព្រមព្រៀងគ្នាជាផ្លូវការធ្វើការប្រលងរួមគ្នាក្នុងពេលតែមួយទាំងនៅក្នុងប្រទេសកម្ពុជានិងស្ថាប័នអេ.ស៊ី.ស៊ី អេនៅចក្រភពអង់គ្លេស។

ភ្នំពេញ៖ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី២១មេសានេះនៅសណ្ឋាគារឡឺរ៉ូយ៉ាល់ដោយឯកឧត្ដម ងី តាយី អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគណនេយ្យ លោក ខូយ គឹមលេងប្រធានវិទ្យាស្ថានគណនេយ្យករនិងសវនករកម្ពុជានិងលោក លី លីអូអនុប្រធានស្ថាប័នអេ.ស៊ី.ស៊ី អេពិភពលោកមកពីចក្រភពអង់គ្លេស។

ឯកឧត្ដម ងី តាយី បានថ្លែងថា ក្នុងនាមជាបញ្ញត្តិករវិជ្ជាជីវៈគណនេយ្យក្រុមប្រឹក្សាជាតិគណនេយ្យគឺពេញចិត្តក្នុងការធ្វើជាដៃគូសហការជាមួយវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជាពិសេសជាមួយស្ថាប័នអេ.ស៊ីស៊ី .អេ របស់ចក្រភពអង់គ្លេស។

ឯកឧត្ដម ងី តាយី បានបញ្ជាក់កិច្ចព្រមព្រៀងនេះមានគោលដៅជំរុញឲ្យស្ថាប័នទាំង៣ចូលរួមពង្រឹងនិងសម្រេចឲ្យបានត្រឹមត្រូវតាមស្តង់ដារវិជ្ជាជីវៈ ក្រមសីលធម៌និងអភិបាលកិច្ចខ្ពស់បំផុតដើម្បីគាំទ្រដល់វិជ្ជាជីវៈគណនេយ្យ សវនកម្មនិង ហិរញ្ញវត្ថុនៅកម្ពុជាឲ្យកាន់តែរឹងមាំ។

លោក ខូយ គឹមលេង ប្រធាន វិទ្យាស្ថានគណនេយ្យករនិងសវនករកម្ពុជាបានប្ដេជ្ញាថានឹងខិតខំថែរក្សានិងពង្រឹងកិច្ចសហការរវាងស្ថាប័នទាំង៣នេះឲ្យបានល្អផុតដោយឈរលើផលប្រយោជន៍ទៅវិញទៅមកតាមយន្តការអប់រំការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការប្រលង ការសិក្សាស្រាវជ្រាវ និងការគាំទ្រដល់ការលើកស្ទួយសមត្ថភាពរបស់សាកលវិទ្យាល័យនៅក្នុងស្រុកនៅក្នុងការអប់រំនិង ការបណ្ដុះបណ្ដាលផ្នែកគណនេយ្យសវនកម្ម និង ហិរញ្ញវត្ថុ។

ចំណែកលោក លីលីអូ អនុប្រធានស្ថាប័នអេ.ស៊ីស៊ី .អេ មានជំនឿនិងបានអះអាងថា កិច្ចសហការរវាងស្ថាប័នទាំង៣នេះនឹងធានាបាននូវការអភិវឌ្ឍន៍នៃវិជ្ជាជីវៈគណនេយ្យសវនកម្ម និងហិរញ្ញវត្ថុមួយដ៏ខ្លាំងក្លាសម្រាប់កម្ពុជា៕