សមាជិក​គណបក្ស​ចំនួន​២ ​អ​ស់​ជំនឿ​លើ​ថ្នាក់​ដឹកនាំ​របស់​ខ្លួន ​បាន​មក​សុំ​រួបរួម​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​

64

រតនគិរី ៖សមាជិកគណបក្សហ៊្វុនស៊ិនប៉ិច និងសង្គ្រោះជាតិចំនួន ១២រូប នៅសង្កាត់យក្សឡោម បានចុះចូលមករួបរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្រោយពីពួកគាត់លែងមានជំនឿលើថ្នាក់ដឹកនាំគណបក្សរបស់ខ្លួនតទៅទៀត។

ការចុះចូលរបស់សមាជិកគណបក្សទាំងពីរនេះ គឺត្រូវបានគណបក្សប្រជាជនធ្វើពិធីទទួល នៅព្រឹកថ្ងៃទី ២០ មេសានេះ នៅក្រោមម្លប់ឈើ ដ៏ត្រជាក់ក្នុងរមណីយដ្ឋានបឹងយក្សឡោម ក្នុងសង្កាត់យក្សឡោម ក្រុងបានលុង ខេត្ដរតនគិរី ។

សូមបញ្ជាក់ថា នៅថ្ងៃទី ០៨ ខែមេសា កន្លងទៅនេះ មានប្រជាពលរដ្ឋជិត ២០០០ នាក់ស្មើនឹងជាង ៤០០ គ្រួសារនៅភូមិគងធំ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ បានចូលមកគណបក្សប្រជាជន។

នៅក្នុងពិធីទទួលនោះពួកគាត់បានសម្ដែងការខកចិត្តចំពោះគណបក្សដែលគាត់បានចូលកន្លងមកជាគណបក្សដែលសន្យាហើយមិនធ្វើ ពួកគាត់លង់ខ្លួន គឺមិនមានកាអភិវឌ្ឍន៍អ្វីទាល់តែសោះ ។

អនុប្រធានគណបក្សប្រជាជនខេត្តខេត្តរតនគិរី ឯកឧត្ដម ណាប់ ប៊ុនហេង មានប្រសាសន៍ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចនាយយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា បាន និងកំពុងខិតខំថែរក្សាសន្តិភាព ដែលបានមកពីការលំបាក។ សន្តិភាពពេញលេញនៅកម្ពុជា ទើបតែកើតមាន១៩៩៨ ដែលលុបបំបាត់ចោលបានទាំងស្រុងនូវរបបយោធា និងនយោបាយរបស់ខ្មែរក្រហម ហើយបានធ្វើសមាហរណកម្ម ក្នុងសមាគមជាតិ មានមុខមាត់ស្មើភាព ដោយមិនចាត់ទុកជាសត្រូវទេ ។ ហើយបច្ចុប្បន្នក៏ដូចគ្នាដែរ គ្រប់ទាំងអស់មិនត្រូវប្រកាន់និន្នាការគណបក្សណាទេ ឲ្យតែចូលមករួបរួមជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ដោយស្មោះស្ម័គ្រ រឺមិនប្រឆាំងដោយបិទភ្នែកតទៅទៀត គឺខិតខំទាំងអស់គ្នាអភិវឌ្ឍន៍ភូមិ ឃុំ តាមគោលនយោបាយអភិវឌ្ឍន៍របស់គណបក្សកម្ពុជាដែលមានស្រាប់។

ឯកឧត្ដម ណាប់ ប៊ុនហេង បានបន្ដថា កម្ពុជាមកដល់ពេលនេះ គឺត្រូវគេឃើញថា ប្រជាជននៅទូទាំងប្រទេសបានទទួលស្គាល់ថា ការដឹកនាំរបស់នាយយករដ្ឋមន្ត្រី ហ៊ុន សែន គឺបានធ្វើឲ្យប្រទេសបានសុខសាន្ត សប្បាយរីករាយ ការរីកចម្រើនកាន់តែខ្លាំងឡើងគ្រប់វិស័យជាមួយនិងមាននូវទំនើបភាវូបនីយកម្ម ។ល។ ជាក់ស្ដែងក្នុងឱកាសបុណ្យចូលឆ្នាំនេះ ក្រុមយុវជន ស្ថាប័នប្រដាប់អាវុធ ជាពិសេសប្រជាពលរដ្ឋបានគាំទ្រសម្ដេចតាមរយៈភាពសប្បាយរីករាយដែលមានមនុស្សរាប់សែននាក់ចូលរួមជាមួយសម្ដេចនោះ៕

bopia(21-04-2017(4))