ព្រឹទ្ធសភា​ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទំនិញ​ជាមួយ​ប្រទេស​សមាជិក​សមគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​

233

ព្រឹទ្ធសភា បានសម្រេចធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌ ស្ដីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េថា ការធ្វើវិសោធនកម្មកិច្ចព្រមព្រៀងនេះស្របទៅតាមការវិវត្តន៍របស់ប្រទេសជាតិ។

ភ្នំពេញ៖ សេចក្ដីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញ នៅក្រោមកិច្ចព្រមព្រៀងក្របខណ្ឌស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយនេះ ធ្វើឡើងក្នុងកិច្ចប្រជុំលើកទី១០ នីតិកាលទី៣ព្រឹទ្ធសភានាព្រឹកថ្ងៃទី២១មេសា ក្រោមអធិបតីភាពសម្ដេច វិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាដែលមានកូរ៉ុម៥២ ដោយបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាង វិសោធនកម្មកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញនេះ។

ក្នុងចំណោមរាជរដ្ឋាភិបាល នៃប្រទេសសមាជិកសមគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េដែលមាន៣មាត្រារាជរដ្ឋាភិបាលកម្ពុជាធ្វើឡើងក្នុងគោលបំណង បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជនាំចេញនាំចូលនិងការសំរួលពាណិជ្ជជាមួយប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងសាធារណរដ្ឋកូរ៉េអោយទូលំទូលាយដើម្បីពង្រីកទីផ្សារនាំចេញផលិតផលពីកម្ពុជាជំរុញការអភិវឌ្ឍន៍ប្រទេសលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋអោយស្របតាមសម័យកាលនៃការវិវត្តរីកចំរើនរបស់ប្រទេសជាតិ។

ប៉ុន្តែទោះជាយ៉ាងណាមានសមាជិកព្រឹទ្ធសភាមួយចំនួនបានស្នើអោយរាជរដ្ឋាភិបាល ជួយរកទីផ្សារនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិអោយបានធំទូលាយថែមទៀតព្រោះបច្ចុប្បន្នប្រជាកសិករកម្ពុជាមានលទ្ធភាពធ្វើរបរកសិកម្មសំរេចបានផលច្រើន ប៉ុន្តែ មិនមានទីផ្សារនាំចេញអោយបានធំទូលាយដែលជាហេតុធ្វើអោយការលូតលាស់ជីវភាពរស់នៅមានការយឺតយ៉ាវ។