គ្រោះ​ធម្មជាតិ​រញ្ជួយ​ដី​កម្រិត​ ៦,៩​រិច​ទ័​របាន​​វាយ​ប្រហារ​តំបន់​ឆ្នេរ​ជិត​រដ្ឋធានី​សង់​ទី​យ៉ា​ហ្គោ​ប្រទេស​ឈី​លី​

251

ឈីលី៖ ការរញ្ជួយដីដ៏ខ្លាំងក្លាកម្រិត ៦,៩រិចទ័របានអង្រួនតំបន់ឆ្នេរភាគខាងលិចប្រទេសឈីលីកាលពីថ្ងៃចន្ទម្សិលមិញ និងបណ្ដាលឲ្យចេញសញ្ញាប្រកាសអាសន្នលើតំបន់នានានៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិក ប៉ុន្តែក៏បានត្រៀមសម្រាប់ការខូចខាតធ្ងន់ធ្ងរ នៅតាមប្រទេសមួយចំនួនដែលធ្លាប់ជួបប្រទះការរញ្ជួយដីដែរ។
T20
ការរញ្ជួយដែលបានអង្រួនរដ្ឋធានីនៅម៉ោង ៦ និង៣០នាទីល្ងាចម៉ោងក្នុងប្រទេសសិង្ហបុរី ត្រូវបានកើតឡើងក្នុងចំណុចកណ្ដាលចម្ងាយប្រហែល ១៣៧គីឡូម៉ែត្រពីរដ្ឋធានីសង់ទីយ៉ាហ្គោ និងចម្ងាយ ៣៥គីឡូម៉ែត្រពីភាគខាងលិចទីក្រុងឆ្នេរសមុទ្រ Valparaiso។ ដំបូងឡើយអាជ្ញាធររបស់ប្រទេសឈីលីបានបញ្ជាឲ្យជម្លៀសមនុស្ស ដើម្បីការពារសុវត្ថិភាពជាមុននៅតាមតំបន់ឆ្នេរជិតទីក្រុងវ៉ាលផារៃសូ ចម្ងាយ ៩៧គីឡូម៉ែត្រពីរដ្ឋធានីសង់ទីយ៉ាហ្គោភាគខាងលិចក្រែងមានករណីរលកយក្សស៊ូណាមិ ប៉ុន្តែមិនយូរប៉ុន្មានបញ្ជានោះក៏ត្រូវបានលុបចោលវិញ។ មជ្ឈមណ្ឌលព្រមានរលកស៊ូណាមិ និងអង្គភាពកងទ័ពជើងទឹកឈីលីបាននិយាយថា ការរញ្ជួយដីនេះមិនត្រូវបានគេរំពឹងថា នឹងបណ្ដាលឲ្យមានរលកយក្សស៊ូណាមិនោះទេ៕

អត្ថបទ៖ សុខមាន