Spurs បន្ត​ដេញ​តាម Chelsea ៤​ពិន្ទុ ក្រោយ​ឈ្នះ​​ម្ចាស់​ផ្ទះ​ Crystal Palace ខណៈ Arsenal យក​បី​ពិន្ទុ​ទាំង​លំបាក​ពី Leicester City

135

បាល់ទាត់៖ ក្រុមលេខ២ Tottenham Hotspur បានបន្តក្តីសង្ឃឹមប្រជែងជើងឯកតាមពីក្រោយក្រុមកំពូលតារាងតោខៀវ Chelsea ៤ពិន្ទុដដែល ក្រោយយកឈ្នះក្រុមម្ចាស់ផ្ទះ Crystal Palace ១-០ យប់ម៉ិញ។

Th15
Crystal Palace 0-1 Tottenham Hotspur

ក្រុមរបស់លោក Mouricio Pochettino មានការលំបាកក្នុងការយកឈ្នះលើកក្រុមម្ចាស់ផ្ទះ Crystal Palace របស់លោក Sam Alladyce ខណៈដែលគ្រាប់បីពិន្ទុដ៏មានសារសំខាន់របស់ Spurs ត្រូវរង់ចាំដល់នាទីទី៧៨ សំរេចដោយ Christian Eriksen ដែលជាការស៊ុតពីចំងាយ។ ជ័យជំនះរបស់ Spurs យប់ម៉ិញមានន័យថា ពួកគេបន្តដេញតាម Chelsea ៤ពិន្ទុដដែលដោយមានសរុប ៧៤ពិន្ទុច្រើនជាងពិន្ទុរដូវកាល២០១២-២០១៣ ដែលបញ្ចប់រដូវកាលកាលទៅមាន ៧២ពិន្ទុ និងជាកំណត់ត្រាពិន្ទុខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រក្លឹប។

Arsenal 1-0 Leicester
Arsenal 1-0 Leicester

ចំណែកការប្រកួតមួយគូទៀតនៅទីក្រុងឡុងដ៍ Arsenal យកឈ្នះជើងឯក Premier League រដូវកាលមុន Leicester City ទាំងលំបាក ១-០ ដែលជាមួយគ្រាប់ចូលទីខ្លួនរបស់ខ្សែការពារអាល្លឺម៉ង់ Robert Huth ហៀបនឹងចប់ការប្រកួតទៅហើយ។ បីពិន្ទុនេះធ្វើអោយបន្តឈរលេខ៦ មាន ៦០ពិន្ទុ ដេញពីក្រោយក្រុមលេខ៥ Manchester United ៣ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ