មន្ត្រី គជប ៩​ខេត្ត ទទួល​បាន​វគ្គ​បណ្ដុះបណ្ដាល​ពី​យន្តការ ​និង​ការអនុវត្ត​នីតិវិធី​រៀបចំ​ការបោះឆ្នោត​

100

សៀមរាប ៖ នីតិវិធីនៃការបោះឆ្នោត គ្មានអ្វីប្រែប្រួលនោះទេ ប៉ុន្តែអ្វីដែលមានការប្រែប្រួលខ្លះៗ នោះ គឺការអនុវត្តន៍នីតិ វិធី យន្តការ និងរចនាសម្ព័ន្ធនៃស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំតាក់តែងបទបញ្ជា និងនីតិវិធី សម្រាប់ការចុះ ឈ្មោះបោះឆ្នោត ដើម្បីរៀបបញ្ជីបោះឆ្នោតថ្មីឆ្នាំ២០១៦ បទបញ្ជា នីតិវិធី និងសៀវភៅណែនាំ សម្រាប់ ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងបានរៀបចំឲ្យមានផងដែរ សៀវភៅណែនាំ ស្តីពីការដាក់ ការទទួល និងការដោះស្រាយបណ្តឹង សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ រួមទាំងលិខិតបទដ្ឋានគតិយុត្តិផ្សេងៗទៀត ដោយផ្អែកតាមច្បាប់ ស្តីពីការបោះឆ្នោតជ្រើសក្រុមប្រឹក្សាឃុំសង្កាត់ ច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និង ដោយមានការចូលរួមប្រឹក្សាយោបល់ពីសំណាក់ភាគីពាក់ព័ន្ធ រួមមាន សហភាពអឺរ៉ុប ជំនាញការ ជប៉ុន ស្ថាប័ន រដ្ឋសភា ព្រឹទ្ធសភា ក្រុមប្រឹក្សាធម្មនុញ្ញ គណបក្សនយោបាយ រួម ទាំងអង្គការសង្គម ស៊ីវិលផងដែរ។

នេះបើតាមការឲ្យដឹងរបស់លោក សោម សូរីដា អគ្គលេខាធិការរង គ..ប កាលពីម្សិលម៉ិញ ថ្ងៃទី២៦ ខែមេសា នេះ នៅខេត្តសៀមរាប ក្នុងវគ្គបណ្តុះបណ្តាល ស្តីពីនីតិវិធីនៃការដាក់ ការទទួល ការដោះស្រាយ បណ្តឹង ពាក់ព័ន្ធទៅ នឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់។ ដែលចូលរួម ដោយសិក្ខាកាមមកពី៩ ខេត្ត មានខេត្តសៀមរាប កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយ មានជ័យ ឧត្តរមានជ័យ ព្រះវិហារ និងខេត្តកំពង់ធំ។

សិក្ខាកាមទាំងនោះ មានសមាសភាពនៅក្នុងជួរ គណៈកម្មការរាជធានីខេត្តរៀបចំកាបោះ ឆ្នោត (គធ.ខប) ប្រធានលេខាធិការដ្ឋាន គធ.ខប និងមន្ត្រី របស់ គ..បផងដែរ។

លោក បានបញ្ជាក់ថា ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស គឺជាកិច្ចការអាទិភាព និងជាកត្តា គន្លឹះ ដើម្បីធានាឲ្យដំណើរការរៀបចំការបោះឆ្នោតប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ យុត្តិធម៌ និង មានតម្លា ភាព។

លោក បានបញ្ជាក់ទៀតថា ការតម្រង់ទិសសម្រាប់ការអនុវត្តន៍ដំណើរការរៀបចំការបោះឆ្នោត ឲ្យស្រប ទៅតាមច្បាប់ បទបញ្ជា និងនីតិវិធី ជាមួយ នឹងគោលការណ៍លទ្ធិប្រជាធិបតេយ្យ គឺពិតជា មានសារសំខាន់ ណាស់ ប៉ុន្តែការពង្រឹងយន្តការ និងការអនុវត្តន៍គោលការណ៍បានល្អត្រឹមត្រូវ ការដាក់ ការទទួល និងការដោះ ស្រាយបណ្តឹង គឺជាផ្នែកមួយដ៏មានសារសំខាន់ ត្រូវបានបំពេញបន្ថែម ឲ្យដំណើរការរៀបចំការបោះឆ្នោត ប្រព្រឹត្តិទៅកាន់តែបានល្អប្រសើរ៕

NEC1 NEC2 NEC3