Monaco និង Juventus ហ្វឹកហាត់ត្រៀម​ជួប​គ្នា​យប់​នេះជើងទី១ ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ Champions League

153
គ្រូបង្វឹក AS Monaco

បាល់ទាត់៖ បន្ទាប់ពី Real Madrid យប់ម៉ិញបានយកឈ្នះក្រុមក្បែររបង Atletico Madrid ៣-០ ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូទៀតយប់នេះ AS Monaco ទទួលស្វាគមន៍សេះបង្កង់ Juventus។

W19Monaco ស៊ុតបញ្ចូលទីបានច្រើនគ្រាប់ណាស់រដូវកាលនេះ និងជាក្រុមមកថ្មីលេចធ្លោមួយនៅ Champions League នេះ តែការស៊ុតបញ្ចូលទីច្រើនរបស់ពួកគេ នឹងលំបាកនៅពេលជួបក្រុមដែលមានខ្សែការពាររឹងមាំ Juventus។ ក្រុមអ៊ីតាលី Juventus មកដល់វគ្គនេះដោយទំលាក់ Barcelona មិនអោយតដៃរួចទាំងពីរជើង ៣-០ ទោះបីជា Barcelona មានកំពូលខ្សែប្រយុទ្ធលើលោកទាំងបីក៏ដោយ។ តែផ្ទុយទៅវិញនៅ Italia Serie A សប្តាហ៍មុន Juventus មិនអាចធ្វើអ្វីម្ចាស់ផ្ទះ Atalanta បានឡើយបានត្រឹមលទ្ធផល ២-២។ Juventus មិនមានបញ្ហារបួសឡើយមុនជួបជាមួយ Monaco របស់លោក Leonardo Jardim ដែលទើបរងការរិះគន់ក្រោយចាញ់ Paris Saint Germain ៥-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ French Cup ដែលការប្រកួតនោះ Monaco បានដាក់កីឡាករបំរុងលេង ៩០%។ យ៉ាងណាម៉ិញ Monaco ចុងសប្តាហ៍កន្លងមកទៅទើបបានយកឈ្នះ Toulouse ៣-១ ដើម្បីបន្តនាំមុខគេនៅក្របខណ្ធបារាំង Ligue 1 ខណៈគូប្រជែង Paris Saint Germain ចាញ់ Nice ៣-១៕
អត្ថបទ៖នាង សុភាវុធ