Celta Vigo ហ្វឹកហាត់​ត្រៀម​ជួប Manchester United ជើង​ទី​១ UEFA Europa League

205

បាល់ទាត់៖ ក្រុមបាល់ទាត់អេស្ប៉ាញ Celta Vigo កំពុងហ្វឹកហាត់ត្រៀមទទួលក្រុមលំដាប់ទី៥នៅ Premier League បិសាចក្រហម Manchester United ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ៤ក្រុមចុងក្រោយជើងទី១យប់នេះ។Th24គ្រូបង្វឹក Celta Vigo លោក Eduardo Berizzo បានប្រាប់ថា ក្រុមរបស់ខ្លួនបានត្រៀមរួចហើយ ក្នុងការប្រកួតជាមួយក្រុមដែលកំពុងមានបញ្ហាកីឡាកររបួសច្រើន Manchester United មួយនេះ។ ចំណែក Jose Morinhoក៏បានបង្ហាញការព្រួយបារម្ភផងដែរសម្រាប់ជំនួបនេះ បន្ទាប់ពីលោកដឹកនាំកូនក្រុមធ្វើការហ្វឹកហាត់ និងកំពុងពិចារណាថា នឹងដាក់កីឡាកររូបណាខ្លះចូលលេង ព្រោះកីឡាករសំខាន់ៗកំពុងមានបញ្ហារបួសដូចជា ខ្សែការពារ Eric Billy និង Luke Shaw ដែលមានរបួសពេលប្រកួតស្មើ ១-១ ជាមួយ Swansea City កាលពីចុងសប្តាហ៍កន្លងទៅខណៈ Zlatan ដែលទើបជាពីរបួសជង្គង់កំពុងស្ថិតក្នុងមន្ទិលសង្ស័យ ប៉ុន្តែចំពោះខ្សែបំរើសញ្ជាតិបារាំង Paul Pogba អាចចូលលេងបានជាធម្មតាក្នុងការប្រកួតយប់នេះ។ គួរបញ្ជាក់ថា Celta Vigo និងត្រូវបើកទ្វារកីឡដ្ឋានរបស់ខ្លួនទទួលស្វាគមន៍ ក្រុមដែលមិនទាន់ស្គាល់ពាក្យថាចាញ់ ៥ប្រកួតចុងក្រោយ Manchester United រាត្រីនេះនៅកីឡដ្ឋាន Estadio Balaidos ដែលអាចផ្ទុកទស្សនិកជនបានជាង ៣ម៉ឺននាក់៕

អត្ថបទៈ ឈិត រតនា