បក្ស​ប្រជាជន​ខេត្តកំពង់ធំ បញ្ចូល​សមាជិក​ថ្មី​ជាង​ជិត​៧០០​នាក់

305

កំពង់ធំ ៖ បក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ កាលពីម្សិលម៉ិញ ថ្ងៃទី០៥ ខែឧសភា នេះ បានបញ្ចូលសមាជិកថ្មីជិត៧០០នាក់ នៅក្នុងឃុំទំរីង និងឃុំសុចិត្រ ស្រុកសណ្តាន់។

ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ បានថ្លែងថា ការសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាជនដោយគ្មានការបង្ខិតបង្ខំពីសំណាក់សមាជិកថ្មីនៅពេលនេះ គឺពិតជាត្រឹមត្រូវណាស់ ដោយសារតែពួកគេមើលឃើញអំពីគោលនយោបាយដ៏ល្អរបស់គណបក្សប្រជាជន។ គណបក្សប្រជាជនមិនដែលដើរសន្យាចោលនោះទេ តែថាគឺធ្វើតែម្តង។

ឯកឧត្តម បានបញ្ជាក់ថា គណបក្សប្រជាជន បានដឹកនាំប្រទេសឲ្យមានសន្តិភាពពេញបរិបូរ ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញក្នុងការធ្វើដំណើរ និងប្រកបរបររកទទួលទាន។

ឯកឧត្តម សំដែងនូវក្តីសង្ឃឹមយ៉ាងមុតមាំថា សមាជិកបក្សថ្មីទាំងអស់ នឹងបន្តពន្យល់ប្រជាពលរដ្ឋដទៃទៀត ឲ្យបោះឆ្នោតឃុំសង្កាត់ជូនគណបក្សប្រជាជន នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំនេះ ព្រោះសន្លឹកឆ្នោតមួយសន្លឹករបស់ប្រជាពលរដ្ឋ គឺមានសារសំខាន់ខ្លាំងណាស់ ដើម្បីឲ្យគណបក្សប្រជាជនកម្ពុជា បន្តដឹកនាំប្រទេសជាតិឲ្យមានការរីកចម្រើនតទៅទៀត៕

sok lu cpp4 sok lu cpp5 sok lu cpp1 sok lu cppsok lu cpp2

sok lu cpp3 sok lu cpp7 sok lu cpp6