សមាគម​គ្រូពេទ្យស្ម័គ្រ​ចិត្ត​យុវជនស​ម្តេចតេ​ជោចុះ​ពិនិត្យ ​ព្យាបាល ជំងឺ​ជូន​ប្រជាពល​រដ្ឋ​​ឥតគិត​ថ្លៃ​នៅ​ខេត្ត​ត្បូង​ឃ្មុំ

280

ត្បូងឃ្មុំ៖ ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានដឹកនាំក្រុមគ្រូពេទ្យ ចុះ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនដល់ប្រជាពលរដ្ឋនៅ ឃុំចុងជាច ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្ថិតក្នុងបរិវេណវិទ្យាល័យ ហ៊ុនសែនចារថ្មី កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៧។


ឯកឧត្ដម ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ បានមានប្រសាសន៍ថា គោលបំណងរបស់សមាគម គឺផ្តល់ការព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋដោយមិនប្រកាន់និន្នានយោបាយ និងសាសនាអ្វីទាំងអស់ដែល បេសកកម្មរបស់សមាគមមានបានចុះព្យាបាលដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ នៅគោលដៅធំៗចំនួន០៣គឺ ចុះតាមបណ្តាខេត្ត ចុះតាមអង្គការ មណ្ឌលកុមារកំព្រា សហគមន៍ និងនិងនៅតាមរោងចក្រ។
ឯកឧត្ដម បន្តថា សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខ និងការលំបាករបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
ឯកឧត្ដម ហ៊ុន ម៉ាណែត ក៏បានផ្ដាំផ្ញើដល់ប្រពលរដ្ឋទាំងអស់ដែលបានមកទទួលការ ពិនិត្យព្យាបាលជំងឺនៅថ្ងៃនេះថា ធ្វើយ៉ាងណាសូមឱ្យការរស់នៅប្រចាំថ្ងៃត្រូវតែមានអនាម័យ ដូចជា ការញ៉ាំស្អាត ផឹកស្អាត និងការរស់នៅស្អាត។
គួររំលឹកថា នេះគឺជាលើកទី២ហើយដែល សមាគមក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោបានចុះមកពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅស្រុកតំបែរនេះ៕

sa4 sa3 sa2 sa1 sa5