កីឡាករ​អេ​ស្ប៉ា​ញ Pablo Carreno-Busta​ គ្រង​ជើង​ឯក​កម្ម​វិធី​ Estoril Open នៅ​ប្រទេស​ព័រ​ទុយហ្គាល់​

167

តេន្នីស៖ កីឡាករវាយតេន្នីសញ្ជាតិអេស្ប៉ាញ Pablo Carreno-Busta បានបន្តដំណើរយ៉ាងល្អដើម្បីគ្រប់គ្រងតំណែងជើងឯកនៃពានរង្វាន់ Estoril Open នៅក្នុងប្រទេសព័រទុយហ្គាល់កាលពីថ្ងៃអាទិត្យ ក្រោយជួបវគ្គផ្ដាច់ព្រ័ត្រនឹងកីឡាករ Gilles Muller។
M34បុរសសញ្ជាតិអេស្ប៉ាញវ័យ ២៥ឆ្នាំ Pablo Carreno-Busta រូបនេះដែលបានឈានចូលដល់វគ្គផ្ដាច់ព្រ័ត្រ Rio de Janeiro Open នៅប្រេស៊ីលឆ្នាំនេះបានឈានដល់ការប្រកួតវគ្គ ៤នាក់ចុងក្រោយពាននៅ Indian Wells នោះបានយកឈ្នះការប្រកួត ២សិត០ ជាមួយនឹងលទ្ធផលពិន្ទុសិតទី១ នោះគឺ 6-2 មុនពេលឈានដល់ការប្រកួតសិតកាត់សេចក្ដីឈ្នះទាំងលំបាកពោលគឺពិន្ទុ 7-6 tiebrake(7-5) ដោយចំណាយពេលសរុបគឺ ១ម៉ោងនឹង ២៤នាទី។ ឆ្លងតាមរយៈជ័យជំនះនេះកីឡាករលេខ២១ ពិភពលោក Pablo Carreno-Busta អេស្ប៉ាញរូបនេះបានបង្កើន ២៥០ពិន្ទុក្នុងតារាងចំណាត់ថ្នាក់ពិភពលោកផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ