Monaco ចង់​បង្កើត​ប្រវត្តិសាស្ត្រ​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League នៅ​ពេល​ជួប Juventus រាត្រី​នេះ​

406

បាល់ទាត់៖ AS Monaco បន្ទាប់ពីចាញ់ក្នុងទឹកដីខ្លួនឯង ២-០ ជើងទីមួយសប្ដាហ៍មុនចង់បង្កើតប្រវត្តិសាស្ត្រនៅពេលជួប Juventus នៅទឹកដីអ៊ីតាលីរាត្រីនេះ ដើម្បីបញ្ចប់អវត្តមានរយៈពេលយូររបស់ក្រុមបារាំងនៅវគ្គផ្ដាច់ព្រ័ត្រ។

T14

មានតែពីរក្រុមប៉ុណ្ណោះដែលអាចឈ្នះជើងទីពីរនៅវគ្គនេះ ក្រោយចាញ់ជើងទីមួយក្នុងផ្ទះ Ajax Amsterdam លើ Panathinaikok នៅឆ្នាំ១៩៩៦ និង Inter Milan លើ Bayern Munich នៅឆ្នាំ២០១១ តែគំលាតគ្រាប់តែមួយគ្រាប់តែប៉ុណ្ណោះ។ Monaco ជាក្រុមបារាំងតែមួយគត់ធ្លាប់ឡើងវគ្គផ្ដាច់ព្រ័ត្រ នៅពេលចាញ់ក្រុមរបស់លោក Jose Mouriho, FC Porto កាលពីឆ្នាំ២០០៤។ អ្វីដែល Monaco ត្រូវធ្វើការធ្ងន់នោះគឺ Juventus មិនដែលចាញ់ក្នុងផ្ទះខ្លួនឯងឡើយនៅ Champions League បួនឆ្នាំចុងក្រោយនេះ និង ៦ប្រកួតចុងក្រោយរដូវកាលនេះក្នុងផ្ទះ គ្មានក្រុមណាអាចស៊ុតបញ្ចូលទីបានទៀត។ ជាងនេះទៅទៀត Monaco មិនដែលមានប្រវត្តិឈ្នះនៅទឹកដីអ៊ីតាលីទេក្នុងជំនួប ៧លើកចុងក្រោយ។

 

ផ្ទុយទៅវិញ Juventus កំណត់ត្រាក្នុងផ្ទះជាមួយក្រុមបារាំងមិនធម្មតាឡើយ ពោលគឺមិនដែលធ្លាក់ក្នុងវគ្គ Knockout Stage ឡើយរាល់ពេលជួបក្រុមមកពីបារាំង ១១លើក។ យ៉ាងណាក៏ដោយក្រុមរបស់លោក Leonardo Jardim មិនដែលបោះបង់ក្តីសង្ឃឹមឡើយ ពោលគឺចង់បំបែកកំណត់ត្រាខាងលើនេះជាក្តីរំពឹងរបស់ពួកគេ។ Monaco រដូវកាលនេះស៊ុតបញ្ចូលទីបាន ១៣៩គ្រាប់ ក្នុងចំណោម ៥៦ប្រកួត ក្នុងនោះមាន ២៥ប្រកួតឈ្នះលើសពី ៣គ្រាប់៕
អត្ថបទ៖នាង សុភាវុធ