សម្តេច​តេជោ ​ហ៊ុន​ សែន ​សោក​ស្តាយ ​និង​ចូល​រួម​រំលែក​មរណទុក្ខ​កង​ទ័ព​មួក​ខៀវ​ពលី

310

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានចូលរួមរំលែកមរណទុក្ខចំពោះការបាត់បង់ជីវិតរបស់កងទ័ពមួកខៀវកម្ពុជាក្នុងបេសកម្មអង្គការសហប្រជាជាតិ ដែលបានពលីជីវិតក្នុងការវាយប្រហារដោយពួកឧទ្ទាមកាលពីយប់ ថ្ងៃទី ៨ ខែមិនា ឆ្នាំ២០១៧ នៅប្រទេសម៉ារ៉ុក។


តាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន គឺមានកងទ័ព១នាក់បាត់បង់ជីវិត និងបាត់ខ្លួន៣ នាក់ ទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើរឱ្យក្រសួងការពារជាតិ និងក្រសួងការបរទេសតាម ដានរឿងនេះ និងរាយការណ៍ជូនសម្តេចជាបន្ទាន់ចំពោះដំណឹងនៃការបាត់ខ្លួនកងទ័ពកម្ពុជា។
តាមការបញ្ជាក់របស់លោក ឡុង ឌីម៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា យោធិនកម្ពុជាមួយរូបដែលបានបាត់បង់ជីវិតនៅអាហ្រ្វិកកណ្តាល ពេលបំពេញបេសកកម្មក្នុងក្របខ័ណ្ឌថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដោយពួកឩទ្ទាមបានកាត់ក្បាលគាត់៕