លោក Moon Jae-in ឈ្នះ​ការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កូរ៉េខាងត្បូង​

247

កូរ៉េខាងត្បូង៖ ក្រុមអ្នកបោះឆ្នោតកូរ៉េខាងត្បូង បានសម្រេចចិត្តជ្រើសរើសបេក្ខជនមកពីគណបក្សប្រជាធិបតេយ្យ គឺលោក Moon Jae-in ដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់ពួកគេ។

 

លោក Moon បានឈ្នះសំឡេងឆ្នោត៤១.៤សំឡេង ខណៈដែលគូប្រជែងជិតបំផុតរបស់លោកមកពីខាងគណបក្សអភិរក្សនិយមគឺលោក Hong Joon-Pyo ទទួលបានសំឡេង២៣.៣ភាគរយ។ លោក Moon ចង់ឲ្យមានកិច្ចសន្ទនាអស្ចារ្យជាងមុនជាមួយកូរ៉េខាងជើង ដែលផ្ទុយស្រឡះពីរបត់នយោបាយបច្ចុប្បន្នរបស់កូរ៉េខាងត្បូង។ ការបោះឆ្នោតមុនកាលកំណត់ ត្រូវបានធ្វើឡើងបន្ទាប់ពីមានរឿងអាស្រូវពុករលួយ នាំឲ្យមានការចោទប្រកាន់ដល់អតីតប្រធានាធិបតីផាក គុនហេ៕