លោក Dick Advocaat ត្រូវបាន​តែង​តាំង​ជា​គ្រូ​បង្វឹក​ក្រុម​ជំរើស​ជាតិ​ហូ​ឡង់​ជា​លើក​ទី​៣​

188

បាល់ទាត់៖ លោក Dick Advocaat ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជំរើសជាតិហូឡង់ជាលើកទី៣ និងមានជំនួយការលោក Rudi Gullit នេះបើតាមការបញ្ជាក់អោយដឹងរបស់សហព័ន្ធបាល់ទាត់ហូឡង់ហៅកាត់ថា KNVB។

 

សេចក្ដីប្រកាសតែងតាំងនេះបានន័យថា គ្រូបង្វឹកវ័យ ៧០ឆ្នាំរូបនេះ ក្លាយជាគ្រូបង្វឹកក្រុមជំរើសជាតិដែលមានវ័យចំណាស់ជាងគេចាស់ជាងលោក Guus Hiddink ដែលចាកចេញកាលពីខែមិថុនាឆ្នាំ ២០១៥ ក្នុងវ័យ ៦៨ឆ្នាំ។ អ្នកបន្តតំណែងលោក Guus Hiddink គឺលោក Danny Blind ដែលមិនអាចដឹកនាំក្រុមហូឡង់ទៅ Euro ២០១៦ បាន និងបានបណ្ដេញចេញពីតំណែងកាលពីមិនាឆ្នាំនេះ ក្រោយបរាជ័យបន្តបន្ទាប់ក្នុងវគ្គជំរុះ World Cup ២០១៨ តំបន់អឺរ៉ុប។ ក្នុងនោះក្រុមហូឡង់រងបរាជ័យពីរប្រកួតដំបួនផ្ទួនៗក្នុងវគ្គជំរុះពូល A ឈរលេខ៤ ក្នុងពូលដោយមាន ៦ពិន្ទុ តាមពីក្រោយក្រុមនាំមុខគេបារាំង និង ៣ពិន្ទុតាមពីក្រោយក្រុមលេខ២ ស៊ុយអែត។ សហព័ន្ធបាល់ទាត់ហូឡង់មានជំនឿមុតមាំថា លោក Dick Advocaat ដែលកំពុងដឹកនាំក្រុម Fenerbahce នឹងអាចត្រួសត្រាយផ្លូវក្រុមហូឡង់ទៅកាន់រុស្ស៊ីឆ្នាំក្រោយបាន៕
អត្ថបទ៖នាង សុភាវុធ