ជប៉ុន​ និង​ចិន​ផ្ញើ​សារ​អបអរសាទរ​​លោ​ក មូ​ន ​ចេ​អ៊ី​ន ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​ប្រទេស​កូរ៉េខាងត្បូង​​

200

កូរ៉េខាងត្បូង៖ កាលពីថ្ងៃពុធម្សិលមិញជប៉ុន និងចិនបានស្វាគមន៍ប្រធានាធិបតីថ្មីរបស់កូរ៉េខាងត្បូងគឺលោក មូន ចេអ៊ីន។

 

លោក Yoshihide Suga ប្រធានគណៈរដ្ឋមន្ត្រីជប៉ុនបាននិយាយថា ពួកគេសង្ឃឹមថានឹងធ្វើឲ្យកិច្ចសហប្រតិបត្តិការកាន់តែល្អប្រសើរជាមួយរដ្ឋបាលថ្មីរបស់កូរ៉េខាងត្បូង ហើយនឹងអាចបន្តអនុវត្តន៍តាមកិច្ចព្រមព្រៀងទាសករផ្លូវភេទកូរ៉េខាងត្បូង-ជប៉ុនដែលបានព្រមព្រៀងគ្នាកាលពីឆ្នាំ២០១៥ បើទោះជាមានការទទូចពីលោក មូន ចេអ៊ីន សុំឲ្យលប់ចោលកិច្ចព្រមព្រៀងមួយនេះក៏ដោយ។ ដោយឡែកទូរទស្សន៍រដ្ឋចិន CCTV បានអានសាររបស់ប្រធានាធិបតីចិនលោក ហ្ស៊ី ជីនពីង ផ្ញើជូនលោក មូន ចេអ៊ីន ថា ឆន្ទៈរបស់ចិនគឺដោះស្រាយឲ្យបានត្រឹមត្រូវជម្លោះជាមួយកូរ៉េខាងត្បូង លើមូលដ្ឋាននៃការយោគយល់និងទំនុកចិត្តរៀងៗខ្លួន៕

អត្ថបទ៖ សារ៉ាត់