William McGirt នាំ​មុខ​គេ​នៅ​ថ្ងៃ​ទី​១ នៃ​ព្រឹត្តិការណ៍ PGA Tour ពានរង្វាន់ The Players Championship

79

ហ្គោល៖ ការប្រកួតវាយហ្គោលអាជីពនៃក្របខណ្ឌ PGA Tour សម្រាប់ពានរង្វាន់ The Player Championship ដែលមានទឹកប្រាក់មហាសាល ១០លានដុល្លារអាមេរិក គឺបានចាប់ផ្ដើមហើយកាលពីថ្ងៃព្រហស្បតិ៍ម្សិលម៉ិញនេះ ដែលការប្រកួតធ្វើឡើងនៅឆ្នេរសមុទ្រ Ponte Vedra រដ្ឋ Florida សហរដ្ឋអាមេរិក។
F16កីឡាករ William McGirt ធ្វើបានល្អជាងគេជាមួយនឹង 5 under par 67 នាំមុខគេរួមជាមួយនឹងកីឡាករ Mackenzie Hughes លេខ១១៨ ពិភពលោកសញ្ជាតិកាណាដាផងដែរ។ ចំណែកឯកីឡាករជើងឯក Masters, Sergio Garcia សញ្ជាតិអេស្ប៉ាញវិញធ្វើបានដោយការវាយមួយដំបងចូលឡូ hole-in-one នៅឡូទី១៧ បានយ៉ាងអស្ចារ្យតែមិនអាចនាំឲ្យគេឡើងមកឈរលំដាប់កំពូលបានឡើយ ពោលបានត្រឹមតែមានពិន្ទុ +1, 73 តែប៉ុណ្ណោះឈរនៅលេខ ៦៦រួម។ ដោយឡែកឯបេក្ខភាពម្ចាស់ការពារតំណែងជើងឯក The Players Championship ឆ្នាំទៅសញ្ជាតិអូស្ត្រាលី Jason Day វិញមាន 2 under par 70 ស្ថិតនៅលេខ១៨ រួមផងដែរជាមួយមិត្តរួមជាតិ Adam Scott នឹង Baddeley ផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ