លោក​ Francois Hollande ផ្ទេរ​តំណែង​ឲ្យ​លោក Emmanuel Macron ក្រោយ​ឈ្នះ​ឆ្នោត​ក្លាយ​ជា​ប្រធានាធិបតី​ថ្មី​របស់​បារាំង

161

បារាំង៖ លោក Emmanuel Macron មកពីគណបក្សប្រកាន់លទ្ធិកណ្ដាលនិយម មានទំនោរគាំទ្រអឺរ៉ុប បានក្លាយជាប្រធានាធិបតីរបស់បារាំងស្របច្បាប់ ក្នុងពិធីតែងតាំងដ៏ឧឡារិកនៅវិមាន Elysee Palace និងបានប្ដេជ្ញាធ្វើការ ដើម្បីផ្ទះផ្សារការបែងចែកលទ្ធិដឹកនាំក្នុងសង្គមរបស់បារាំង ក្រោយធ្វើយុទ្ធនាការយ៉ាងជូរចត់ទំរាំយកឈ្នះមេដឹកនាំ មកពីគណបក្សប្រកាន់លទ្ធិស្ដាំនិយមជ្រុលលោកស្រី Marine Le Pen។M5លោក ម៉ាក្រុង បានឡើងកាន់តំណែងជាប្រធានាធិបតី ក្រោយកិច្ចប្រជុំឯកជនរយៈពេលជាច្រើនម៉ោងជាមួយលោកប្រធានាធិបតីផុតអាណត្តិ Francois Hollande ដែលជាកិច្ចប្រជុំផ្លូវការមួយ ដើម្បីប្រគល់លេខកូដមីស៊ីលនុយក្លេអ៊ែររបស់ប្រទេសបារាំងជូនដល់ប្រធានាធិបតីថ្មី។ អតីតប្រធានធនាគារវិនិយោគវ័យ ៣៩ឆ្នាំបានក្លាយជាមេដឹកនាំវ័យក្មេងជាងគេបំផុតក្រោយសង្គ្រាមបារាំង និងជាមេដឹកនាំក្មេងខ្ចីជាងគេបំផុតរបស់ប្រទេសនេះ បន្ទាប់ពីឆ្នាំ១៩៥៨ នៅពេលលោកប្រធានាធិបតី Charles de Gaulle ក្លាយជាប្រធានាធិបតីរបស់សាធារណរដ្ឋបារាំង។

M7

ក្នុងសម្ដីជាលើកដំបូងរបស់លោក ខណៈស្បថចូលកាន់តំណែងលោកបានថ្លែងថា លោកបានតស៊ូខ្លាំងណាស់ក្នុងការប្រជែងយកតំណែងប្រធានាធិបតី រហូតលោកបានទទួលជ័យជំនះលើគណបក្សរណសិរ្សជាតិរបស់លោកស្រី ឡឺប៉ែន ដែលធ្វើឲ្យប្រជាពលរដ្ឋម្ចាស់ឆ្នោតជិត ៤៧លាននាក់ខកចិត្តលើលោកស្រី៕
អត្ថបទ៖ សុខមាន