រដ្ឋបាល​ខេត្ត​កណ្ដាល​សង់​ផ្ទះ​ជូន​ប្រជា​ល​រដ្ឋ​ ០៩​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​បាក់​ច្រាំងទន្លេ​

95

អភិបាលខេត្តកណ្ដាល បានសម្រេចសាងសង់ផ្ទះជូនប្រជាពលរដ្ឋចំនួន៩គ្រួសារ ដែលរងគ្រោះថ្នាក់ពីការបាក់ច្រាំងទន្លេកន្លងមកនេះ ស្ថិតនៅឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល បន្ទាប់ពីមានការស្នើសុំឲ្យមានការជួយអន្តរាគមន៍ពីរដ្ឋបាលខេត្តកន្លងមកនេះ។

កណ្ដាល៖ ឯកឧត្ដម ម៉ៅ ភិរុណ អភិបាលខេត្តកណ្ដាលប្រកាសសម្រេចដូចនេះ ក្នុងឱកាសដែលឯកឧត្ដមអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខប្រជាពលរដ្ឋក្នុងឃុំរកាខ្ពស់នៅថ្ងៃទី១៧ ឧសភានេះ។

ដោយឡែកសំណូមពរមួយចំនួនទៀតដូចជាផ្លូវការតបណ្ដាញ និងតម្លៃអគ្គិសនីនោះ ក៏ត្រូវបានឯកឧត្ដម ម៉ៅ ភិរុណ ទទួលយកមកឲ្យក្រុមការងារជំនាញរបស់ខេត្តធ្វើការពិនិត្យ និងដោះស្រាយជូននៅពេលខាងមុខផងដែរ។

រីឯបញ្ហានៃការលប់បំបាត់ល្បែងស៊ីសងឯកឧត្ដម ម៉ៅ ភិរុណ បានស្នើឲ្យមានការចូលរួមទាំងអស់គ្នាតាមរយៈការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថភាព តែទោះជាយ៉ាងនេះ ក៏ដោយឯកឧត្ដម ម៉ៅ ភិរុណ នៅតែជំរុញឲ្យអាជ្ញាធរ ពិសេសកម្លាំងប្រដាប់អាវុធត្រូវបន្តការខិតខំប្រឹងប្រែងតាមតួនាទីភារកិច្ចរៀងៗខ្លួនក្នុងស្មារតីទទួលខុសត្រូវខ្ពស់បន្ថែមទៀត ដើម្បីធ្វើយ៉ាងណាធានាសន្តិសុខឲ្យបានល្អសម្រាប់មូលដ្ឋាននីមួយៗពិសេសត្រូវរួមគ្នាទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្រុមក្មេងទំនើង៕