ជន​អន្តោប្រវេសន៍​ជាង​ ២៣០០​នាក់​ត្រូវ​គេ​​ជួយ​សង្គ្រោះ​​នៅ​សមុទ្រ​​មេឌីទែរ៉ាណេ​​ត្រឹម​រយៈ​​ពេល​មួយ​ថ្ងៃ

234

លីប៊ី៖ ជនអន្តោប្រវេសន៍នៅលើទូកតូចមួយត្រូវបានគេនាំយកឡើងលើនាវាសង្គ្រោះអាការីស ដែលធ្វើប្រតិបត្តិការសង្គ្រោះដោយក្រុម SOS មេឌីទែរ៉ាណេ និងក្រុមបុគ្គលិកគ្រូពេទ្យគ្មានព្រំដែន នៅក្នុងពេលមានការមមាញឹកសង្គ្រោះនៅតាមសមុទ្រនោះ។F2ប្រតិបត្តិការសង្គ្រោះនេះបានផ្ដើមធ្វើនៅល្ងាចថ្ងៃព្រហស្បតិ៍រហូតដល់ពេលរាត្រី ខណៈដែលជនអន្តោប្រវេសន៍ជាង ២៣០០នាក់ត្រូវបានគេសង្គ្រោះចេញពីទូកឈើ និងទូកពោងជ័រសរុបទាំងអស់ចំនួន ២២គ្រឿងនៅសមុទ្រមេឌីទែរ៉ាណេ។ នៅចំណុចមួយត្រូវគេមើលឃើញទូកជនអន្តោប្រវេសន៍ជាង ១០គ្រឿងអណ្ដែតនៅឯជើងមេឃខាងក្រៅដែនបូរណភាពទឹកដីរបស់ប្រទេសលីប៊ី។ ចំណែកយន្តហោះអង្កេតការណ៍បានហោះក្រឡឹងនៅលើសមុទ្រ និងឃើញពីទូកល្បឿនលឿនរបស់កងឆ្មាំសមុទ្រលីប៊ី បាញ់កាំភ្លើងសំដៅទៅលើទូកអន្តោប្រវេសន៍ និងចាប់យកអ្នកដំណើរទាំងនោះមកវិញ ដើម្បីបញ្ឈប់ក្រុមអ្នករត់ពន្ធមនុស្ស។ ជាមួយនេះក៏មានក្មេងតូចជាង ១០នាក់បានធ្វើដំណើរជាមួយក្រុមគ្រួសារគេផងដែរ និងមានអនីតិជនជាង ៩០នាក់មកតែម្នាក់ឯង និងស្ត្រីមានផ្ទៃពោះជាង ១០នាក់ផងដែរ៕

អត្ថបទ៖ រិទ្ធី