ការ​តវ៉ា​ប្រឆាំង​នឹង​ប្រធានាធិបតី​វេណេស៊ុយអេឡា​​​ផ្ទុះ​ឡើង​កាន់​តែ​ខ្លាំង​ ក្រោយ​ពី​ក្រុម​បាតុករ​រាប់​ពាន់​នាក់​ត្រូវ​បាន​​ចាប់​ខ្លួន​

153

វេណេស៊ុយអេឡា៖ នគរបាលវេណេស៊ុយអេឡាបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងបាញ់ទឹកលើហ្វូងក្រុមបាតុករក្នុងរដ្ឋធានីការ៉ាកាសកាលពីថ្ងៃព្រហស្បតិ៍ ខណៈភាពតានតឹងរីករាលដាលកាន់តែខ្លាំង ជុំវិញក្បួនតវ៉ាមួយប្រឆាំងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់លោកប្រធានាធិបតី Nicolas Maduro ត្រូវបានរាំងផ្ទប់ដោយរថពាសដែក។F4រថយន្តបាញ់ទឹកបំពាក់ដោយកាណុងទឹកធុនធ្ងន់បានបាញ់ស្រោចលើហ្វូងបាតុករ និងបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកបាតុករ ខណៈពួកគេគប់ដុំថ្ម និងបាញ់ជំពាមកៅស៊ូទៅលើកងកម្លាំងនគរបាលជាតិ។ តំណាងរាស្ត្រគណបក្សប្រឆាំងក៏នៅក្នុងចំណោមក្រុមអ្នកតវ៉ានោះដែរ និងបានអំពាវនាវដល់កងកម្លាំងសន្តិសុខជាតិអនុញ្ញាតឲ្យក្រុមបាតុករបន្តការដង្ហែក្បួនរបស់ពួកគេ ប៉ុន្តែការអំពាវនាវរបស់ពួកគេត្រូវបានច្រានចោល។ អ្នកតវ៉ាខឹងសម្បាទៅនឹងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Nestor Reverol ជុំវិញការចាប់ខ្លួនបាតុករនៅកន្លែងតវ៉ាប្រឆាំងលោក ប្រធានាធិបតី ម៉ាឌូរ៉ូ ។ ក្រុមការពារសិទ្ធិមនុស្ស Penal Forum និយាយថា មនុស្សចំនួន ១,៩៩១នាក់ត្រូវបានឃុំខ្លួនអំឡុងការតវ៉ាចាប់តាំងពីខែមេសាមក។ មេដឹកនាំគណបក្សប្រឆាំងក៏បានប្ដឹងផងដែរថា រដ្ឋាភិបាលកំពុងបញ្ជូនមនុស្ស ២៥០នាក់ទៅកាន់តុលាការយោធា។

F5

ចំនួនអ្នកបាត់បង់ជីវិតពីការតវ៉ាប្រឆាំងលោកប្រធានាធិបតី នីកូឡាស ម៉ាឌូរ៉ូ បានឡើងដល់ ៤០នាក់ ខណៈក្រុមអ្នកតវ៉ាទាមទារឲ្យមានការបោះឆ្នោតមុនកាលកំណត់មួយ ខណៈប្រទេសនេះកំពុងធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច, ខ្វះចំណីអាហារ និងថ្នាំពេទ្យជាដើម៕
អត្ថបទ៖ សុខមាន