ការ​ប្រកួត​វាយ​កូន​ហ្គោលពានរង្វាន់ AT & T Byron Nelson មាន​ទឹក​ប្រាក់ ៧.៥ លាន​ដុល្លារ​បាន​ចាប់ផ្ដើម​ហើយ​

44
កីឡាករ Ricky Barnes

ហ្គោល៖ កីឡាករ ២រូបគឺ Ricky Barnes ជាមួយនឹងកីឡាករ James Hahn កំពុងនាំមុខរួមគេនៅក្នុងការប្រកួតថ្ងៃទី១ នៃក្របខណ្ឌ PGA Tour ពានរង្វាន់ AT & T Byron Nelson ដែលមានទឹកប្រាក់មហាសាល ៧.៥លានកន្លះដោយរៀបចំនៅ Four Seasons Resort and Club នៅទីរដ្ឋ Texas សហរដ្ឋអាមេរិក។

កីឡាករ James Hahn
កីឡាករ James Hahn

ទាំង Ricky Barnes និង James Hahn គឺធ្វើបាន 6 under par 64 ដូចៗគ្នាពេលបញ្ចប់ថ្ងៃទី១ ពោលគឺនាំមុខដាច់គេចំនួន ២ stroke ទៅលើកីឡាករ ៤រូបផ្សេងៗទៀតដូចជាកីឡាករវេណេស៊ុយអេឡា Jhonattan Begas លំដាប់ទី៦២ ពិភពលោកកីឡាករម្ចាស់ស្រុក Kokrak Jason លេខ១២៨ ពិភពលោក Matt Kuchar លេខ២០ ពិភពលោកជាមួយនឹងកីឡាករ Tringale Cameron គឺសុទ្ធសឹងធ្វើបាន 4 under par 66 ដូចៗគ្នា។ ចំណែកឯបេក្ខភាពដែលត្រូវធ្វើការប្រកួតការពារតំណែងជើងឯករបស់ខ្លួនឆ្នាំទៅ Sergio Garcia ស្ថិតនៅលំដាប់ទី៩៣ រួមដោយមាន 3 level par 73 ដោយឡែកឯជើងឯកឆ្នាំ២០១៥ កីឡាករអូស្ត្រាលី Steven Bowditch ក៏ធ្វើមិនបានល្អដែរក្រោយស្ថិតនៅលេខ១៥៤ រួមមាន 10 level par ៨០ ប្រឈមមុខនឹងការកាត់ចោលនៅថ្ងៃទី២ ផងដែរ៕

ដោយ៖ ទឹម សុវណ្ណារិទ្ធ